លោក ស៊ុន មេសា បានស្នើដល់បុគ្គលិកក្រុមហ៊ុន កម្មករ កម្មការិនីរោងចក្រ និងអ្នកដែលធ្វើការស្ថិតក្រោមច្បាប់ការងារទាំងអស់រាល់ពេលមានបញ្ហាកន្លែងការងារដាក់ពាក្យប្ដឹងមកកាន់ក្រសួងដើម្បីឱ្យក្រសួងចាត់វិធានការ។
កម្ពុជាបាននាំចូលផលិតផលពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ឡើងទ្វេរដងបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករឱ្យដឹងថាក្នុងខែមករាដើមឆ្នាំ២០២៦នេះការនាំចូលទំនិញពីសិង្ហបុរីកើនឡើងដល់២៥២%បើធៀបនឹងខែមករាឆ្នាំ២០២៥។
មន្ត្រីការពារជាតិកម្ពុជាបានបដិសេធចំពោះការលើកឡើងរបស់សារព័ត៌មានរបស់ថៃដែលថាកម្ពុជាបានបំពាក់អាវុធត្រៀមសម្រាប់ការប្រយុទ្ធជាលើកទី៣ជាមួយថៃ។ មន្ត្រីបានចាត់ទុកការលើកឡើងនេះថា គ្មានមូលដ្ឋាន និងមានចេតនាបង្កឱ្យមានការភាន់ច្រឡំ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ឃួន ផុនរតនៈ ស្វាគមន៍ការយកអ្នកសារព័ត៌មានកូរ៉េមកកម្ពុជាដើម្បីយកព័ត៌មានពិតក្រោយកម្ពុជាបានបង្ក្រាបឧក្រិដ្ឋកម្មអនឡាញចេញពីប្រទេស។ លោកថាការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនឹងផ្ដល់ទំនុកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍កូរ៉េលើប្រទេសកម្ពុជា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថារដ្ឋាភិបាលមានមធ្យោបាយដោះស្រាយបញ្ហាឈ្លានពានរបស់ថៃលើដីខ្មែរបាន ហើយវិធានការមិនអាចធ្វើដោយខ្វះភាពរឹងមាំ និងខ្ជីខ្ជាទេ។
សៀវភៅកវីបណ្ឌិតសម័យអង្គរ៖ ប្រវត្តិ និងស្នាដៃ ដែលជាការចំណាយពេលស្រាវជ្រាវ៦ឆ្នាំរបស់សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៤រូបគឺលោក ពិ ខាត់ណា លោក វ៉ាន់ វី បណ្ឌិត ឆោម គន្ធា និងបណ្ឌិត អ៊ុន លាង ត្រូវបានដាក់សម្ពោធកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដែលជាឯកសារដ៏សំខាន់មួយដែលបានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយនូវអ្នកប្រាជ្ញខ្មែរដែលបានជួយចក្រភពខ្មែរឱ្យរីកចម្រើននាពេលអតីតកាល។
អង្គការសហប្រតិបត្តិការឥស្លាម (OIC) គឺជាអង្គការអន្តររដ្ឋាភិបាលធំទីពីរនៅលើពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ។ OIC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដើម្បីការពារជនមូស្លីម និងការពារផលប្រយោជន៍នៃពិភពមូស្លីម ក្នុងស្មារតីលើកកម្ពស់សន្តិភាពអន្តរជាតិ និងភាពសុខដុមរមនាក្នុងចំណោមប្រជាជនផ្សេងៗនៃពិភពលោក។