សភានៃក្រុមប្រទេសនិយាយភាសាបារាំងបានសម្រេចដាក់បញ្ជូនរបាយការណ៍ស្ដីពីអរិភាពរវាងកម្ពុជានិងថៃ ទៅក្នុងរបាយការណ៍គណៈកម្មការនយោបាយខ្លួន។ ការដាក់បញ្ចូលនេះគឺបន្ទាប់ពីអនុប្រធានទី១ ព្រឹទ្ធសភាលោក អ៊ូច បូរិទ្ធ បានរាយការណ៍ពីបញ្ហាព្រំដែនកម្ពុជា-ថៃទៅក្នុងអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិការនៃសភាប្រើភាសាបារាំងកាលពីចុងខែមករា កន្លងទៅ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាមរយៈការយកសំណាកសត្វជ្រឹងប្រមាណ៤០០០ក្បាលក្នុងខេត្តចំនួន២ធ្វើតេស្តឃើញមានជ្រឹងមានផ្ទុកវីរុសនេះចំនួន៣០ក្បាល
អតីតពលករខ្មែរដែលត្រលប់ពីប្រទេសថៃដែលបានការងារដោយសារវគ្គបណ្ដុះបណ្ដាលនេះយល់ថាជាការរៀបចំមួយល្អ និងធ្វើឱ្យពួកគាត់បានឃើញនូវស្ថានភាពការងារក្នុងស្រុក ដែលធៀបជាមួយថៃគឺល្អជាង។
អ្នកស្រី អៀម អេម ទេដែលបានការងារនៅរោងចក្រនេះ ស្វាមីរបស់គាត់ដែលធ្លាប់ជាអតីតពលករមកពីថៃដូចគ្នាក៏បានចូលធ្វើការជាមួយប្រពន្ធគាត់ដែរ។ អ្នកស្រីបានឱ្យដឹងក្នុងមួយខែ២នាក់ប្ដីប្រពន្ធអាចទទួលចំណូលបានជាង៦០០ដុល្លារ ដែលអាចឱ្យពួកគាត់អាចទ្រទ្រង់ជីវភាពបាន និងសល់លុយផ្ញើទៅឱ្យកូននៅឯស្រុកផងដែរ។
ជំងឺឆ្លងនីប៉ាហ៍ដែលកំពុងឆ្លងរាលដាលនៅប្រទេសឥណ្ឌា និងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសនានាផងដែរ។ អង្គការសុខភាពពិភពលោកបានឱ្យដឹងថាវីរុសនីប៉ាហ៍នេះគឺគ្រោះថ្នាក់បំផុត ដែលមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលណាត្រឹមត្រូវសម្រាប់ព្យាបាលជំងឺនេះឡើយ។
សហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសួនមានជ័យ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានបងប្អូនពលករ និងយុវជនចូលរួមប្រមាណ៧០០នាក់។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់អាជ្ញាធរខេត្តព្រះសីហនុ កងកម្លាំងនគរបាល រាជអាវុធហត្ថ សឹករងខេត្ត និងប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកអនឡាញដែលមានក្នុងខេត្តឱ្យអស់១០០ភាគរយ។