មហោស្រពសៀមរាបជាទីស្រឡាញ់” ប្រព្រឹត្តទៅរយៈពេល ២រាត្រី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីតាំងព្រលានយន្តហោះចាស់ ខេត្តសៀមរាប ដែលនឹងមានការសម្តែងតន្ត្រីផ្ទាល់ពីសំណាក់សិល្បករក្នុងស្រុក និងសិល្បករអន្តរជាតិល្បីៗជាច្រើនរូប។
គ្រួពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ជិត៣០០នាក់បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺសន្លាក់ ជំងឺរោគស្រ្តី និងជំងឺផ្សេងៗ ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រួមទាំងអាណាព្យាបាល៣១៩៨នាក់ មកពីសាលាបឋមសិក្សានានាក្នុងឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ
ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្អាកទទួលពាក្យស្នើសុំបង្កើតស្ថានីយប្រេង និងឧស្ម័នឥន្ធនៈថ្មីជាបណ្ដោះអាសន្ន ដើម្បីពិនិត្យ និងកែសម្រួលបទបញ្ញត្តិបច្ចេកទេសសុវត្ថិភាពឡើងវិញ។
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកំពង់ធំពង្រឹងបន្ថែមទៀត ដើម្បីបង្កើតបរិយាកាសអំណោយផលក្នុងការទាក់ទាញវិនិយោគចូលមកកាន់តែច្រើនក្នុងខេត្ត ខណៈបច្ចុប្បន្នគម្រោងវនិយោគធំៗកំពុងដំណើរការជាបន្តបន្ទាប់ដែលមានតម្លៃជាង៨០០លានដុល្លារអាមេរិក។
នាវាចម្បាំង USS CINCINNATI (LCS 20) របស់អាមេរិកបានចូលសំចតក្នុងមូលដ្ឋានសមុទ្ររាម ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ ក្នុងដំណើរទស្សនកិច្ចដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអាមេរិក។
ដើម្បីឱ្យពលរដ្ឋមានសន្ដិសុខផ្លូវចិត្ត និងភាពជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាល។
លោក Kim Chang-wook បានបង្ហាញការពេញចិត្តចំពោះយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ និងសន្យាបញ្ចុះបញ្ចូលទៅរដ្ឋាភិបាល រួមទាំងផ្សព្វផ្សាយរឿងល្អពីកម្ពុជាទៅកាន់ប្រជាជនកូរ៉េផងដែរ។