សុខភាព
អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាមួយប្រភេទសត្វប្រចៀវ ជ្រឹង និងត្រចៀកកាំ ចៀសវាងការឆ្លងវីរុសនីប៉ាហ៍ជាយថាហេតុ
ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជិតតំបន់សត្វជ្រឹង ប្រចៀវ មានការប្រុងប្រយ័ត្ន កុំទៅជិតដិត និងប៉ះពាល់ផ្ទាល់ជាមួយសត្វទាំងនោះ ខណៈអ្នកដែលយកទឹកមាត់ត្រចៀកកាំ ក៏ត្រូវពាក់ស្រោមដៃ ម៉ាស់ និងអាវការពារឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីចៀសវាងការឆ្លងវីរុសនីប៉ាហ៍ជាយថាហេតុ។

ក្នុងអត្ថបទដែលចុះផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក លី សូវ៉ាន់ បានលើកឡើងថាអង្គការសុខភាពពិភពលោកបានបង្ហាញការព្រួយបារម្ភពីសត្វជ្រឹងដែលមានផ្ទុកវីរុសនីប៉ាហ៍ ដែលអាចចម្លងពីសត្វមកមនុស្សបាន ហើយបើទោះបីជាកម្ពុជាមិនទាន់មានករណីកើតមានវីរុសនីប៉ាហ៍ក្ដី តែវត្តមានរបស់សត្វជ្រឹង ប្រចៀវ និងត្រចៀកកាំនៅតាមតំបន់ទេសចរណ៍ និងទីប្រជុំជនកម្ពុជានៅតែបង្កឱ្យមានការបារម្ភ។
លោកបានអំពាវនាវឱ្យពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ជាមួយសត្វជ្រឹង សត្វប្រចៀវ និងសត្វត្រចៀកកាំ ជាពិសេសពលរដ្ឋប្រកបមុខរបរយកទឹកមាត់ត្រចៀកកាំ ក្រោយលេចចេញនូវសញ្ញា គ្រុនក្តៅ ឈឺក្បាលខ្លាំង និងក្អួតចង្អោរ សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាពបង្អែកជាបន្ទាន់ ដើម្បីធ្វើតេស្តស្វែងរកវីរុស និងព្យាបាលឱ្យបានទាន់ពេល ជាការបង្ការការឆ្លងមេរោគតៗគ្នា។
កន្លងទៅកម្ពុជាក៏ធ្លាប់រកឃើញវីរុសនីប៉ាហ៍លើសត្វជ្រឹងផងដែរ ដោយការស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាមរយៈការយកសំណាកសត្វជ្រឹងប្រមាណ៤០០០ក្បាលក្នុងខេត្តចំនួន២ធ្វើតេស្តឃើញមានជ្រឹងមានផ្ទុកវីរុសនេះចំនួន៣០ក្បាល ខណៈការស្រាវជ្រាវលើសំណាកពីមនុស្ស៤០០០នាក់ពីតំបន់ដែលមានសត្វជ្រឹងបង្ហាញលទ្ធផល អវិជ្ជមាន។

ស្ថិតក្នុងក្រុមសមាជិកគ្រួសារ Paramyxoviridae វីរុសនីប៉ាហ៍ ជាអំបូរមេរោគ zoonotic ជាមេរោគឆ្លងពីសត្វទៅមនុស្ស ហើយសត្វដែលមានផ្ទុកមេរោគនេះជាសត្វជ្រឹង។ មេរោគនេះអាចចម្លងជំងឺពីសត្វជ្រឹង សត្វជ្រូកទៅកាន់មនុស្ស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់នឹងទឹកមាត់ ឬទឹកនោមអ្នកដែលមានផ្ទុកមេរោគនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ឆ្នាំ២០២០។
បើឆ្លងចូលមនុស្ស វីរុសនីប៉ាហ៍នាំឱ្យអ្នកជំងឺមានអាការៈដូចជាគ្រុនផ្តាសាយ មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងអាចកើតជំងឺរលាកខួរក្បាល។ អ្នកវិទ្យាសាស្រ្តបានព្យាករអំពីលទ្ធភាពនៃជំងឺរាតត្បាតជាច្រើន ដែលអាចនឹងកើតមាន ក្រោយសម័យកូវីដ១៩ ក្នុងនោះមានវីរុសនីប៉ាហ៍នេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


