ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចឱ្យក្រសួងចំនួន៦រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែនិងថាមពល ក្រសួងរៀបចំដែនដី ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងក្រសួងការងារត្រូវផ្លាស់ប្ដូរពីការទូរទាត់លើវិក្កយបត្រសំរាប់ទូទាត់ការចំណាយកិច្ចលទ្ធកម្មសាធារណៈទាំងអស់ទៅជាអេឡិចត្រូនិចវិញ។
គណបក្សប្រជាជនកម្ពុជា នឹងកំពុងកសាងកម្លាំងចលនាសមាជិកបក្សរបស់ខ្លួន និងអតីតថ្នាក់ដឹកនាំគណបក្សផ្សេងៗទៀតកាន់តែរឹងមាន ដើម្បីសំដៅការទប់ស្កាត់សកម្មភាពចលនាប្រឆាំងជ្រុលនិយមចង់បំផ្លាញសុខសន្តិភាពដែលមានកំពុងមានសព្វថ្ងៃ។
លោកស្រី អ៊ាត សោភា បានលើកឡើងថា «ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តជំរុញបណ្ដាញ ព័ត៌មានជាតិទាំងអស់ ឱ្យបង្កើតនូវខ្លឹមសារអប់រំ ដើម្បីផ្សព្វផ្សាយឱ្យបាន ទូលំទូលាយបន្ថែមទៀត ស្តីពីការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ (Fake News) ដើម្បីចូលរួមការពារសង្គម និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈ។
លោកថាចលនាពហិការរបស់ពលរដ្ឋខ្មែរមានឥទ្ធិពលខ្លាំងដែលមិនត្រឹមតែប៉ះពាល់ដល់ទំនិញថៃប៉ុណ្ណោះទេ ក៏បង្កផលប៉ះពាល់ដល់ក្រុមហ៊ុនឥន្ធនៈ ហាងលក់ទំនិញថៃនៅកម្ពុជាផងដែរ។
លោកថា ជាធម្មតានៅពេលមានសង្គ្រាមជាមួយគ្នា ពេលប្រទេសទាំងពីរបញ្ឈប់សង្គ្រាមហើយចាប់ផ្ដើមចរចារកសន្តិភាពនោះ ភាគីដែលបានដីច្រើនអាចចាត់ទុកថាជាអ្នកមានប្រៀបលើគូរបដិបក្ខ ហើយវាមិនខុសពីករណីកម្ពុជា និងថៃនោះទេ។
សមាគមខ្មែរចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់