ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ISC ដែលតំណាងឱ្យសភាជិត៥០ប្រទេសបានលើកឡើងថាកិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជានិងថៃសម្រេចបានគឺជាការរកបានដោយលំបាកនិងកំពុងស្ថិតក្នុងភាពផុតស្រួយបំផុត។
ក្រសួងការពារជាតិកម្ពុជាបានថ្កោលទោសចំពោះសកម្មភាពរបស់ទាហានថៃដែលបានបើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្លួនផងដែរ។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានលើកឡើងថាកម្ពុជាឆ្នាំ២០២៥មិនមែនជាកម្ពុជាកាលពី៣០ឆ្នាំមុននោះទេ។ លោកបញ្ជាក់ថាបច្ចុប្បន្នកម្ពុជានៅសល់កន្លែងការងាររាប់សិបម៉ឺនកន្លែងទៀតដែលក្រសួងកំពុងធ្វើការផ្សព្វផ្សាយនិងសម្របសម្រួលពលរដ្ឋឱ្យទទួលបានការងារធ្វើ។
រដ្ឋាភិបាលកម្ពុជាមានគម្រោងខ្ចីលុយបរទេសក្នុងទំហំប្រមាណ ២ប៊ីលានពីររយហាសិបលានអេសដេអ៊ែ ឬប្រមាណ ១២ ៨០៨ ១៧៦ លានរៀល ស្មើនឹងជាង៣ពាន់២០០លានដុល្លារ។ នេះបើតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថាករណីទាហានជាន់មីនផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា គឺបានជាន់លើមីនចាស់ ក្នុងចម្ការមីនដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា លោកស្រីបានអំពាវនាវដល់ទាហានថៃបញ្ឈប់ការដើរចូលចម្ការមីនតទៅទៀត។
ការចុះហត្ថលេខាបង្កើតក្រុមការងារនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េខាងត្បូងបានពិភាក្សាគ្នាកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ជាការកត់សម្គាល់ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងពេលនេះគឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រធានាធិបតីកូរ៉េលោក Lee Jae Myung កាលពីថ្ងៃទី២៧ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ដែលបានសម្រេចឱ្យមានការបង្កើតក្រុមការងារចម្រុះមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រឆាំងបទល្មើសឆបោកអនឡាញ និងត្រូវបណ្ដាញផ្សព្វផ្សាយកូរ៉េបញ្ជាក់ថាក្រុមការងារនេះនឹងចាប់ផ្ដើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ។