សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ និងច្បាប់ចំនួន២ទៀតនឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកាខាងមុខ។
ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃរហូតមកដល់ពេលនេះ ថៃបានដាក់គោលដៅមកលើជនស៊ីវិលកម្ពុជាដោយមានទាំងការវាយប្រហារ បាញ់រះសម្លាប់មនុស្ស និងចាប់រំលោភស្ត្រីខ្មែរផងដែរ។ សកម្មភាពទាំងនេះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅថាជាការបំពានលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវផ្ដន្ទាទោសដោយគ្មានការលើកលែង។
ឧប. លោក អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងប្រាប់គណៈកម្មការជំនាញសភាថាក្នុងឆ្នាំ២០២៦ខាងមុខកម្ពុជាមានសម្ពាធនៃការចំណាយកើនឡើង ហើយដែលមុខសញ្ញាខ្លះត្រូវមានកំណើនជាចាំបាច់គឺការការពារអធិបតេយ្យ និងបូរណភាពទឹកដី។
ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសចំពោះអំពើហិង្សាជាបន្តបន្ទាប់របស់ទាហានថៃមកលើពលរដ្ឋខ្មែរ ដោយថាជាអំពើព្រៃផ្សៃ ឃោឃៅ និងអមនុស្សធម៌ ផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
កិច្ចប្រជុំបច្ចេកទេសព្រំដែនរវាងកម្ពុជានិងថៃត្រូវលើកពេលទៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥វិញបន្ទាប់ពីថៃយឺតយ៉ាវក្នុងការបញ្ជូនដីកាពាក់ព័ន្ធនឹងការអនុវត្តបែបបទបច្ចេកទេសក្នុងការបោះបង្គោលព្រំដែនលេខ ៤២ ដល់៤៧។
សម្ដេចបន្ថែមថាថៃជាអ្នកហែកចោលកិច្ចព្រមព្រៀងសន្តិភាពដូច្នេះសូមឱ្យថៃតទល់ចំពោះមុខអាមេរិកដោយខ្លួនឯងទៅ។