ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន បន្ទាប់ពីប្រទេសនេះឈ្លានពានលើកម្ពុជានិងបំពានលើច្បាប់អន្តរជាតិជាបន្តបន្ទាប់។
ក្នុងសេចក្ដីសម្រេចក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC របស់គណបក្សនយោបាយចំនួន១០៥ នៅទូទាំងពិភពលោក ធ្វើឡើងនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីលោក សាយ សំអាល់ បានលើកឡើងថាមានតែគណបក្សប្រជាជនមួយទេដែលមានលទ្ធភាពក្នុងការដឹកនាំប្រទេស តែលោកថាលទ្ធភាពនេះមិនមែនដើម្បីអំណាចនោះទេ តែជាលទ្ធភាពត្រូវធ្វើការដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរុងរឿង។
តំណាងរាស្ត្រខេត្តបន្ទាយមានជ័យទាំង៦រូបបានបង្ហាញក្ដីព្រួយបារម្ភចំពោះសុវត្ថិភាពរបសពលករចំណាកស្រុកកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃបន្ទាប់ពីកើតមានករណីទាហានថៃបានបំពានផ្លូវភេទលើពលការិនីខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។
ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក អ៊ិន តារា បានលើកឡើងពីការព្រួយបារម្ហអំពីភាពអសកម្មរបស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វីទីត មុនតាប៊ន ដែលស្ងៀមស្ងាត់ចំពោះការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅតាមព្រំដែនកម្ពុជា-ថៃ។ លោកក៏ព្រមានថាកម្ពុជានឹងចាត់វិធានការសមស្របផងដែរចំពោះភាពអសកម្មនេះ។
បណ្ឌិត ដៀប សុផល បានលើកឡើងថាការយកជនស៊ីវិលកម្ពុជាជាគោលដៅនៃការវាយប្រហារពីសំណាក់ទាហានថៃកើតឡើងជាយូរមកហើយ ជាពិសេសក្នុងអំឡុងឆ្នាំ១៩៧៩ ពេលដែលពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ភៀសខ្លួនទៅប្រទេសថៃគេចពីសង្គ្រាម។
សេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៦ និងច្បាប់ចំនួន២ទៀតនឹងត្រូវរដ្ឋសភាប្រជុំអនុម័តនៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកាខាងមុខ។