វប្បធម៌ ជំនឿ
ឆ្លូវឆ្នាំ១៩៨៥ នឹងជោគជ័យផ្នែកអាជីពនៅឆ្នាំ ២០២១
មនុស្សដែលកើតក្នុងឆ្នាំប្រតិទិនចិន ១៩៨៥ ជាពិសេស រវាងពី ២០ កុម្ភៈ ១៩៨៥ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៨៦ ជា«គោឈើ»មានលេខសំណាង៖ ១, ៤, ៧,៨ និងពណ៌សំណាង: ពណ៌ខៀវ លឿងនិងទឹកក្រូច។

ហោរាសាស្ត្រឆ្នាំ ២០២០ នៃគោឈើកើតនៅឆ្នាំ ១៩៨៥
នៅឆ្នាំ ២០២០ រាសីចក្រ ឆ្នាំគោឈើ ឆ្លូវខ្មែរដែលកើតក្នុងឆ្នាំ ១៩៨៥ អាចឆុងតែ មិនអាក្រក់ជាទូទៅទេ។ សំណាងអាជីពរបស់ពួកគេល្អឡើងៗ ការងារមានស្ថេរភាព ប៉ុន្តែសំណាងខាងសុខភាពនឹងមិនអំណោយផលឡើយ។ ផ្នែកទំនាក់ទំនង គេអាចមានបញ្ហាប្រឈមនិងសម្ពាធជាច្រើនពីមិត្តរួមការងារនិងមិត្តភក្តិប៉ុន្តែផ្នែកម្ខាងទៀតនៃការប្រកួតប្រជែងគឺជាឱកាស។ ប្រសិនបើពួកគេដោះស្រាយវាបានល្អ ពួកគេទំនងជានឹងទទួលបានឡើងតួនាទី ដោយមានជំនួយពីអ្នកកាន់តំណែងមុនៗ។ ដូច្នេះគួរខំធ្វើការ សង្រួមចិត្តឱ្យបានដល់នូវកម្រិតខ្ពស់បំផុតនៃអាជីពកុំរវល់នឹងពាក្យចេចចូច។
ចំណែកទ្រព្យសម្បត្តិពួកគេអាចទទួលបានសំណាងពីការងារដែលមានស្ថេរភាពហើយថែមទាំងអាចសំណាងបានប្រាក់ចំណូលឥតរំពឹងទុកបន្ថែមមួយចំនួន ដូចជាប្រាក់រង្វាន់ ឆ្នោតឬភាគលាភ។ ពួកគេគួរតែរៀនសន្សំប្រាក់។
សំណាងស្នេហានិងទំនាក់ទំនងរបស់ពួកគេបង្ហាញពីនិន្នាការខុសគ្នាពីរ។ ពួកគេអាចបែកបាក់ជាមួយគូស្នេហ៍ប្រសិនបើមានគម្រោងរៀបការឬរៀបរួចហើយក្តី។ គួរតែយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារជាប់លាប់។
បើនិយាយពីសុខភាពគោឈើអាចមានបញ្ហាតែសំណាងល្អពួកគេអាចជាសះស្បើយឆាប់ៗ។

ឆ្នាំ ២០២១ ហោរាសាស្ត្រសម្រាប់គោឈើកើតនៅឆ្នាំ ១៩៨៥
យោងតាមផ្កាយសំណាងគោឈើ នៅឆ្នាំ ២០២១ ការអភិវឌ្ឍន៍អាជីពនឹងមានលក្ខណៈវិជ្ជមានខ្លាំង។ មិនថាឧស្សាហកម្មណាក៏ដោយតែងតែទទួលបានអ្វីដែលពួកគេចង់បាន និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមនុស្សនានា។ សម្រាប់គោឈើណា ស្រីក្តីប្រុសក្តី ដែលចង់ផ្លាស់ប្តូរការងារ នឹងអាចស្វែងរកបានការងារដែលសមស្របសម្រាប់ការអភិវឌ្ឍន៍ជីវិត។ ដោយសារតែសមត្ថភាពដ៏លេចធ្លោនិងចិត្តឱហាត ពួកគេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងបរិយាកាសការងារថ្មីហើយទទួលបានលទ្ធផលល្អ។ នៅឆ្នាំ ២០២១ ពួកគេអាចទទួលបានជោគជ័យលះដរាបណាពួកគេអាចខិតខំប្រឹងប្រែងជាងមុន។គោឈើ នឹងទទួលបានការការដំឡើងឬប្រាក់ខែនៅឆមាសទី ២ នៃឆ្នាំនេះ។
បើប្រៀបធៀបជាមួយឆ្នាំមុន ពួកគេនឹងមានឱកាសជាច្រើននៅក្នុងផ្នែកហិរញ្ញវត្ថុ ឡើងវិញ ដែលត្រូវការចាប់ច្បាមទាន់ពេលវេលា។ នៅឆ្នាំ ២០២១ ពួកគេមិនចាំបាច់សន្សំសំចៃ លើការចំណាយទេថែមទាំងអាចផ្តល់រង្វាន់ដល់ខ្លួនគេឱ្យបានសមរម្យដូចជាទិញសម្លៀកបំពាក់ស្អាតៗ និងច្នៃម៉ូដសក់ស្អាត ចូលសង្គម។ ទាំងនេះអាចធ្វើឱ្យក្រេឌីតគេ មានស្ថានភាពកាន់តែល្អប្រសើរ។ ទោះយ៉ាងណាក៏ដោយគួរតែយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតលើការវិនិយោគ។ ព្យាយាមមិនឱ្យពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលមិនស្គាល់។ សូម្បីតែមិត្តភក្តិដ៏ល្អបំផុតគួរតែត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីកុំអោយធ្លាក់ក្នុងអន្ទាក់នៃការវិនិយោគ។
ផ្អែកលើការទស្សន៍ទាយសំណាង គោឈើ នៅឆ្នាំ ២០២១ ស្ថានភាពនៃជីវិតស្នេហានឹងល្អប្រសើរ។ ទំនាក់ទំនងជាមួយសមាជិកគ្រួសារនឹងមានភាពសុខដុមរមនា ជម្លោះតិច។ ទោះជាយ៉ាងណាក៏ដោយគួយរក្សាគម្លាតឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយភេទផ្ទុយ កុំទាក់ទងញឹកញាប់ពេកចៀសវាងជម្លោះផ្លូវចិត្តនៅឆ្នាំ ២០២១ ។

សំណាងខាងសុខភាពរបស់ឆ្លូវកើតក្នុងឆ្នាំ ១៩៨៥ នឹងមិនមានសុទិដ្ឋិនិយមខ្លាំងទេនៅឆ្នាំ ២០២១។ ប្រព័ន្ធធន់នឹងត្រូវបានកាត់បន្ថយ ងាយនឹងកើតជំងឺមួយចំនួនសុទ្ធតែជាជំងឺតូចៗដែលមិនបង្កគ្រោះថ្នាក់ច្រើនដល់សុខភាពតែរំខានការងារ។ គួរតែបន្ថែមការគ្រប់គ្រងអារម្មណ៍មិនងាយប៉ះទង្គិចជាមួយអ្នកដទៃនៅដើម្បីចៀសវាងគ្រោះថ្នាក់ដែលមិនចាំបាច់។
ឆាកជីវិតនៃគោឈើកើតឆ្នាំ ១៩៨៥
រាសីចក្ររបស់ជនជាតិចិន គោឈើ គឺមានបុគ្គលិកលក្ខណៈចិត្តល្អ ជួយមិត្តភក្តិដោយមិនគិតពីខ្លួនឯង។ ពួកគេអត់ធ្មត់ និងមិនចេះនឿយហត់ក្នុងកិច្ចប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនោះឡើយ។ ណាមួយពួកែពឹងខ្លួនឯងហើយមិនចូលចិត្តជំនួយពីអ្នកដទៃ ពោរពេញដោយទំនុកចិត្តនិងភាពក្លាហានដូច្នេះពួកគេអាចរក្សាភាពស្ងប់ស្ងៀមបានល្អនៅពេលមានវិបត្តិ។
ពួកគេក៏មានភាពរឹងមាំក្នុងមធ្យោបាយ រកការចុះសម្រុងជាមួយអ្នកដទៃងាយស្រួលក្នុងការជជែកនានា តែចំណុចមិនល្អគឺពួកគេធ្វេសប្រហែសខ្លាំង ប្រសិនបើចង់ធ្វើឱ្យអ្វីៗដំណើរការទៅដោយរលូនត្រូវតែប្រុងប្រយ័ត្នឱ្យបានគ្រប់គ្រាន់។
អាជីព
សំណាងអាជីពសម្រាប់គោឈើ ឆ្នាំ ១៩៨៥ មិនល្អស្រួចស្រាល់ណាស់ណាទេ។ សម្រាប់បុគ្គលិកការិយាល័យប្រហែលជាពិបាកក្នុងការលេចធ្លោនៃជីវិតនៅកន្លែងធ្វើការសម្រាប់ឆ្នាំឆ្លូវនេះ ហើយទេពកោសល្យរបស់ពួកគេនៅតែមិនត្រូវបានគេទទួលស្គាល់តែបើជា សម្រាប់សហគ្រិនវិញនឹងទៅមុខខ្លាំង។ គុណសម្បត្តិនៃធាតុឈើរបស់អ្នកកើត ឆ្នាំ ១៩៨៥ ដែលរីករាយនឹងពិភពខាងក្រៅនិងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នកដទៃជាការយល់ចិត្តនិងការយោគយល់ដែលផ្តល់ភាពកក់ក្តៅដល់ការបង្កើតបានបណ្តាញមិត្តភក្តិធំទូលាយ។
ការយល់ចិត្ត ការប្តេជ្ញាចិត្តនិងការឱហាត បានបង្កើនគេឱ្យមានសមត្ថភាពជាអ្នកដឹកនាំធ្វើបានល្អនៅក្នុងអាជីពសេវាកម្មសាធារណៈដូចជាការបង្រៀនឬការអនុវត្តច្បាប់។ នៅក្នុងពិភពនៃការកម្សាន្ត វិញគោឈើ ទាក់ទាញទស្សនិកជនបានល្អជាមួយនឹងភាពរីករាយនិងទំនុកចិត្តខ្ពស់។ ដូចជា Ciara និង T-Pain ដែលទាំងពីរនាក់ជារាសីចក្រ គោឈើកើតនៅឆ្នាំ ១៩៨៥ ៕
គ្រូ ឯម
ចុចអាន៖ មនុស្សកើតនៅឆ្នាំ ១៩៩៥ រាប់តាមក្បួនធាតុទាំងប្រាំចិន គឺ«ជ្រូកឈើ»
-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


