វប្បធម៌ ជំនឿ
មនុស្សឆ្នាំ «វក» រាសីចក្រត្រូវធាតុសំណាងនឹងរឿង ៤យ៉ាង
ស្របតាមហោរាសាស្ត្ររបស់ចិនតាំងពីបុរាណកាល ឆ្នាំ «វក» កើតក្នុងឆ្នាំ ១៩៨០ (ធាតុដែក) ឆ្នាំ១៩៩២ (ធាតុទឹក) ឆ្នាំ ២០០៤ (ធាតុឈើ) ឆ្នាំ ១៩៥៦,២០១៦ (ធាតុភ្លើង) មានជោគជតាជីវិតដូច្នេះថា៖

ចរិតលក្ខណៈ៖ ឆ្នាំស្វាជាមនុស្សឆ្លាតវាងវៃ មានធនធានសកម្មភាពរស់រវើកនិងក្លៀវក្លា។ ទន្ទឹមនឹងនេះពួកគេចូលចិត្តបង្ហាញនៅក្នុងជីវិតតាមបែបផែនភាពជាអ្នកដឹកនាំខ្លាំង។ ពួកគេមានសមត្ថភាពប្រតិកម្មរហ័ស ហើយជារឿយៗអាចធ្វើល្អស្របតាមស្ថានភាព។ ពួកគេចង់ដឹងចង់ឃើញណាស់ ហើយចូលចិត្តអានសៀវភៅគ្រប់ប្រភេទ។ គំនិតបត់បែនរបស់ពួកគេធ្វើឱ្យពួកគេពោរពេញទៅដោយភាពច្នៃប្រតិដ្ឋ។ ជាបុគ្គលដែលមានចរិតជាមនុស្សឆ្នើម និងមានសម្តីមិនចេះរីងស្ងួតឱ្យអ្នកដទៃជឿទុកចិត្តឱ្យតម្លៃ។ ពួកគេមានការស្រេកឃ្លានខ្លាំងចំពោះចំណេះដឹងដើម្បីស្វែងរកអ្វីដែលថ្មី ហើយពួកគេក្រាញននៀល ប្រកាន់ខ្ជាប់នូវរឿងមួយច្បាស់ៗ រហូតដល់ពួកគេទទួលបានជោគជ័យ។
ទោះយ៉ាងណាពេលខ្លះ ឆ្នាំ «វក» មានលក្ខណៈជ្រួលជ្រើមដែលធ្វើឱ្យមនុស្សមើលមកថាគេហាក់មានអំនួតក្រអឺតក្រទមធ្វើឱ្យអ្នកដទៃមិនពេញចិត្ត។ ជាញឹកញាប់គេមិនចេះអត់ធ្មត់ និងរឹងចចេសផង។ ពួកគេតែងតែគិតថាពួកគេឆ្លាតណាស់ ដូច្នេះនេះងាយស្រួលក្លាយជាជនរងគ្រោះនៃភាពវាងវៃរបស់ពួកគេផ្ទាល់។

ចំណែករឿងទាំង ៤ខាងក្រោម ជាចំណុចត្រូវធាតុហុងស៊ុយ សម្រាប់មនុស្សឆ្នាំស្វាខ្លាំងជាងគេ៖
១. ពណ៌តំណាងរាសីចក្រ៖ មនុស្សកើតឆ្នាំ «វក» សក្តិសមជ្រើសរើសពណ៌ ស លឿង មាស ឬត្នោត ដើម្បីប្រើជាពណ៌នាំលាភសំណាង។
២. លេខតំណាងរាសីចក្រ៖ គ្រប់ទីកន្លែងរស់នៅ ឬសម្ភារប្រើប្រាស់ ឬគណនីនានា ដែលភ្ជាប់ជាមួយលេខនព្វន្ធ គួរតែមានលេខ ០, ៥, ៦ និង ៩ ដើម្បីបន្ថែមហុងស៊ុយឱ្យត្រដែតត្រដឹម។
៣. រុក្ខជាតិត្រូវធាតុហុងស៊ុយ៖ សត្វស្វា ចិញ្ចឹមជីវិតពឹងលើរុក្ខជាតិ ១១ប្រភេទ។ ប៉ុន្តែស្លឹកឬស្សីមានទំហំប្រមាណជា ៧៧% នៃរបបអាហាររបស់ពួកគេ ព្រោះអាហារប្រភេទនេះអាចបង្ការការពុលនានា។ ដូច្នេះចូរទម្លាប់សែនម្ហូបទំពាំង ឬមានលំអរដើមឬស្សីក្បែរសសរផ្ទះ ដើម្បីឱ្យជួបតែសេចក្ដីពេញហូរហៀរ។

៤. ដៃគូអាជីវកម្ម និងអាជីព៖ ឆ្នាំនាគ ដៃគូល្អបំផុតពួកគេអាចសហការគ្នាបានយូរអង្វែង និងមិនដែលខកខានឡើយ។ ឆ្នាំពស់ ពួកគេអាចចាប់ផ្តើមអាជីវកម្មជាមួយគ្នាបានយ៉ាងប្រសើរ តែភាពវៃឆ្លាតដ៏អស្ចារ្យរបស់ស្វាជារឿយៗដាក់សម្ពាធយ៉ាងខ្លាំងទៅលើពស់។ ឆ្នាំពពែ ដៃគូដ៏អស្ចារ្យដែលកិច្ចសហប្រតិបត្តិការរបស់ពួកគេនឹងទទួលជោគជ័យ។ ឆ្នាំស្វា ប្រហែលជាអាចសហការជាមួយគ្នាខ្លះតែ ទោះជាយ៉ាងណាក៏ពិបាកក្នុងមិនលេងល្បិចដាក់គ្នាណាស់។ ឆ្នាំជ្រូក ល្អខ្លាំង តែត្រូវស្វាព្រមឱ្យជ្រូកដឹកនាំ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


