វប្បធម៌ ជំនឿ
ហុងស៊ុយប្រើកាបូបហៅលុយចូលណែនៗ និងរបៀបទុកដាក់មិនងាយចាយផ្ដេសផ្ដាស
ថ្ងៃនេះ គ្រូ ណុប នឹងនិយាយអំពីហុងស៊ុយនៃការប្រើប្រាស់កាបូប ហើយក៏មិនមែនចេះ តែប្រើដាក់លុយតាមចិត្តចង់ដែរ។ ការប្រើកាបូបដាក់លុយ គឺជាជំនឿមួយ ព្រោះកាបូបខ្លះនឹងបង្កើនសំណាង ទទួលបានទ្រព្យសម្បត្តិ មានលុយចូលក្នុងកាបូបយ៉ាងពេញៗ។ ចំណែកខ្លះ នឹងធ្វើឲ្យខាតលាភ គ្មានហុងស៊ុយ ឬនាំឲ្យចិត្តចាយវាយគ្មានសំចៃ។
ប្រើកាបូបវែង

មុននឹងរៀបចំក្រដាសប្រាក់ក្នុងកាបូប ដើម្បីបង្កើនសំណាង ចូរនិយាយអំពីរូបរាងកាបូបជាមុនសិន។ ដែលការប្រើប្រាស់កាបូបត្រូវមានទំហំវែង វានឹងជួយយើងរៀបចំក្រដាសប្រាក់ ឲ្យកាន់តែមានរបៀបរៀបរយជាងមុន។ កាបូបវែងនឹងជួយលុយមិនជ្រួញ ឬទក់ទេ ហើយកាបូបនេះ នឹងជួយរកលុយបានកាន់តែច្រើនផងដែ។ សំខាន់បំផុត គឺមិនគួរប្រើកាបូបដែលរហែក ឬខូច ព្រោះកាបូបខូចៗនាំលុយចេញពីយើង។
ជ្រើសរើសពណ៌កាបូបរបស់អ្នកតាមថ្ងៃកំណើត
បន្ថែមពីការប្រើកាបូបវែង ការជ្រើសរើសពណ៌កាបូបក៏សំខាន់ផងដែរ។ អ្នកត្រូវមើលពណ៌នៃថ្ងៃកំណើតខ្លួនឯង ថាជាពណ៌ដែលត្រូវបានកំណត់យ៉ាងម៉េច ហើយវាក៏ជាពណ៌នាំសំណាងសម្រាប់យើង និងពណ៌មួយណាជាពេលវេលាដែលហៅប្រាក់ចូលមកច្រើនៗ។

តម្រៀបក្រដាសប្រាក់នៅក្នុងកាបូប
ល្បិចនៃការរៀបចំក្រដាសប្រាក់គឺជារឿងសំខាន់ ដូច្នេះអ្នកគួររៀបប្រាក់ណាមានតម្លៃជាងគេនៅខាងក្នុង និងក្រដាសប្រាក់តាមចំនួនតម្លៃដែលមានដូចជា ក្រដាស ១ម៉ឺនរៀល ក្រដាស ៥ពាន់រៀល ក្រដាស ១ពាន់រៀល ក្រដាសប្រាក់ដែលមានតម្លៃតូច គឺត្រូវនៅខាងមុខកាបូប។ ល្បិចនេះ នឹងធ្វើឲ្យលុយនៅក្នុងហោប៉ៅរបស់យើងនៅបានយូរ។ សំខាន់បំផុត វិធីនេះ ក៏អាចឲ្យយើងប្រើបានកាន់តែងាយស្រួលផងដែរ។ នៅពេលដែល ដល់ពេលដែលត្រូវចំណាយណាមួយចាំបាច់ យើងក៏ងាយដឹងពីកន្លែងដែលប្រាក់ណានៅខាងណាដែរ។។
ដាក់លុយបញ្ច្រាស
ការបង្វែរក្រដាសប្រាក់បញ្ច្រាស នៅក្នុងទម្រង់នេះ វាដូចជាការឲ្យលុយសម្រាក ហើយឲ្យលុយរបស់យើងស្ថិតនៅក្នុងកាបូបបានយូរ មិនងាយចាយផ្ដេសផ្ដាស តាមចិត្តនឹកឃើញ។

ញែកកាក់ចេញពីកាបូប
បើនៅស្រុកយើង គេមិនចាយកាក់ទេ តែបើអ្នកទៅក្រៅប្រទេស ប្រាកដជាសល់កាក់ពីការអាប់មិនខាន។ បើអ្នកមានកាក់ គួររកកាបូបដាក់ដោយឡែក។ មិនគួរលាយជាមួយកាបូប ដែលប្រើសម្រាប់ដាក់ក្រដាសប្រាក់ឡើយ។ ព្រោះគេជឿថា វានឹងធ្វើឲ្យជីវិតពោរពេញដោយភាពច្របូកច្របល់ ហើយសំខាន់បំផុត វិធីសាស្ត្រនេះ ក៏ជួយរៀបចំកាបូបរបស់យើងឲ្យមានសណ្ដាប់ធ្នាប់ផងដែរ៕
គ្រូ ណុប
ចុចអាន៖ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត
ចុចអាន៖«ច» ២០២២ ស្នេហារលូន លាភសំណាងនៃមុខតំណែង ក៏មកដល់ក្នុងជីវិតព្រមគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


