វប្បធម៌ ជំនឿ
ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ
២០២២ មកដល់ មនុស្សឆ្នាំវក ម្សាញ់ កុរ និងខាល មានទាំងសំណាងល្អ និងអាក្រក់ ព្រមៗគ្នា។ ឆាកជីវិតរបស់អ្នកមានជោគជតាល្អលើការងារ អាជីព និងស្នេហា តែយ៉ាងណាក៏ជាប់មានគ្រោះមកជាមួយខ្លះដែរ។ អ្នកអាចមានរោគាព្យាធិ តាមយាយី រីឯចំណូលមិនសូវហូរចូលណាស់ណានោះទេ។ ទោះជាអាចជួបហេតុភេទមិនល្អមួយចំនួនក៏ពិតមែន ប្រសិនបើឆ្នាំទាំង ៤ អាចធ្វើបុណ្យដាក់ទានខ្លះ ពួកគេនឹងអាចចៀសផុតរឿងចង្រៃ ហើយរឹតតែបបង្កើនសំណាងដល់ឆាកជីវិត ពេញមួយឆ្នាំ។

ឆ្នាំវក (ស្វា) ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ឬប្រគេនទេយ្យទាននានា ដើម្បីដោះគ្រោះ និងយករូបព្រះដាក់តាមខ្លួន រាល់ពេលធ្វើដំណើរជិតឆ្ងាយ ដើម្បីហៅលាភសំណាង។
ឆ្នាំម្សាញ់ (ពស់) យករូបព្រះពុទ្ធតែអង្គឯង ឬរូបសត្វពស់ ទុកជាវត្ថុស័ក្តិសិទ្ធិនៅតាមខ្លួនគ្រប់ពេល។ មិនអ៊ីចឹងទេ ប្រើកាក់រូបព្រះពុទ្ធអង្គក៏បាន ដាក់ក្នុងកាបូបជានិច្ច ដើម្បីផ្ចាញ់ថាមពលអវិជ្ជមានទាំងឡាយ ដែលចង់បៀតបៀន។
ឆ្នាំកុរ (ជ្រូក) ដោយសារមនុស្សឆ្នាំនេះ មានធាតុទឹកស្រាប់ ដូច្នេះការធ្វើទានពាក់ព័ន្ធនឹងទឹក ពិតជាហុចបុណ្យកុសលច្រើនណាស់។ អ្នកគួរបរិច្ចាគទឹកសុទ្ធ ឬភេសជ្ជៈនានា ទៅវត្តអារ៉ាម និងមណ្ឌលកុមារកំព្រា ឬមណ្ឌលចាស់ជរាជាដើម។ មិនតែប៉ុណ្ណោះ ការចូលរួមបុណ្យសព ក៏អាចបន្ថែមថាមពលវិជ្ជមានដល់អ្នកផងដែរ។
ឆ្នាំខាល (ខ្លា) ដើម្បីបង្កើនរាសីដល់ជោគវាសនា អ្នកត្រូវឧស្សាហ៍អុជធូបឧទ្ទិសជូនបុព្វការីជន ជាពិសេសត្រូវទៅសែននៅឯចេតិយជារឿយៗ នោះដូនតានឹងតាមរក្សា ហើយឱ្យពរមកហូរហៀរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ រាសីមនុស្សឆ្នាំ «ជូត» កំលុងឆ្នាំ ២០២២ មិនសូវសមប្រកបទេ
ចុចអាន៖ ព្យាករណ៍រាសីមនុស្សឆ្នាំ «ខាល» ២០២២ខាងមុខ លាភឬគ្រោះអ្វីខ្លះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


