វប្បធម៌ ជំនឿ
ក្បួនតុបតែងផ្ទះ នាថ្ងៃចូលឆ្នាំ ចិន ដើម្បីនាំសរិរីសួស្ដី និងហេងហេងចូលដល់ក្រុមគ្រួសារ
ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការតុបតែងផ្ទះ ពិតជាមានសារៈសំខាន់ជាខ្លាំង។ ដោយសារតែជនជាតិចិនជឿថា ប្រសិនបើវត្ថុទាំងនេះ ត្រូវបានតាំងបង្ហាញ នឹងនាំមកនូវ តែសំណាងល្អ ។
ខាងក្រោមនេះ គឺជាវត្ថុចំនួន ៨ ដែលណែនាំសម្រាប់ការតុបតែងគេហដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំចិន
១ និមិត្តសញ្ញានៃឆ្នាំ ព្រោះជារៀងរាល់ឆ្នាំ នឹងមាននិមិត្តសញ្ញាប្រចាំឆ្នាំ។ ដូច្នេះរូបសំណាក ឬនិមិត្តសញ្ញានៃឆ្នាំ ជាគ្រឿងតុបតែងផ្ទះមួយ។ វាត្រូវបានគេចាត់ទុកថា ជាការស្វាគមន៍ឆ្នាំថ្មីខាងមុខនេះ (សម្រាប់ជនជាតិចិន)។

២ ចង្កៀងគោមចិន គឺជាគ្រឿងតុបតែងគេហដ្ឋានដ៏សំខាន់ សម្រាប់បុណ្យចូលឆ្នាំចិន។ ជាពិសេសចង្កៀងក្រហម ជាពណ៌នៃសុភមង្គល គោមដែលសមរម្យអាចមានពាក្យល្អដូចជា ស្នេហា សុភមង្គល អាយុយឺនយូរ និងសំណាងល្អដែលតុបតែងលើគោម។
៣ ម៉ាក់ព្រេង ត្រូវបានគេដាក់ក្នុងចាន វាជាគ្រឿងតុបតែងលម្អក្នុងពិធីបុណ្យចូលឆ្នាំចិន ដែលគួរមាន។ ព្រោះផ្លែម៉ាក់ព្រេង ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងជោគជ័យ។ ជនជាតិចិនចូលចិត្តដាក់ស្រោមសំបុត្រក្រហម នៅលើដើមម៉ាក់ព្រេង។ បន្ទាប់មកដំឡើងវានៅផ្ទះ ឬនៅកន្លែងធ្វើការ។ ដើមឈើដែលមានស្រោមសំបុត្រក្រហម នឹងនាំមកនូវសំណាងល្អ។
៤ ចេតិយ ត្រូវជ្រើសរើសលង្ហិនឆ្លាក់យ៉ាងស្រស់ស្អាត។ អ្នកអាចជ្រើសរើសដាក់វានៅលើតុ ឬកន្លែងណាមួយនៅក្នុងផ្ទះក៏បាន។
៥ ការតុបតែងរូបភាពបួនរដូវ គឺជាការតុបតែងដែលត្រូវបានប្រើពេញមួយរដូវ។ បំផុសគំនិតដោយក្រដាសបុរាណចិនដែលមានលំនាំ peony និងផ្កា plum ជានិមិត្តរូបនៃការបំពេញ នៃសន្តិភាពសុភមង្គលគ្រប់រដូវកាល។

៦ ការតុបតែងជញ្ជាំង សម្រាប់ពិធីបុណ្យចូលឆ្នាំចិន តុបតែងក្រដាសដែលមានអក្សរតាមបែបចិននៅលើជញ្ជាំង បង្អួច ឬទ្វារ និងកញ្ចក់ នឹងនាំមកនូវសិរីសួស្ដីដល់ម្ចាស់ផ្ទះឬហាង។

៧ ត្រីគល់រាំងពីរគូនៅក្នុងអាង ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ជាពិសេសបើជាត្រីអាចបង្វិលលេខ ៨ នោះរឹតតែប្រសើរព្រោះវានាំលាភសំណាង។
៨ ប្រតិទិនប្រចាំឆ្នាំ វាជាការតុបតែងចុងក្រោយ ដែលអ្នកគួរតែមាននៅក្នុងផ្ទះ ដែនាំមកនូវភាពស្រស់ស្អាតនិងសិរីសួស្ដីដល់គ្រួសារទាំងមូលផងដែរ៕
គ្រូ ណុប
ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


