វប្បធម៌ ជំនឿ
មកដឹងពីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច«គួយ» ដែលតែងរៀបចំពិធីសែនព្រេនឡើងអ្នកតារាល់ឆ្នាំ
បងប្អូនជនជាតិគួយនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅមុនរដូវជិតចូលឆ្នាំមកដល់បាននាំគ្នារៀបចំពិធីសែនព្រេនឡើងអ្នកតា ហើយពិធីប្រពៃណីនេះទទួលការចាប់អារម្មណ៍ពីភ្ញៀវទេសចរ។
លោក និល ណឹម ប្រធានគណៈកម្មការសហគមន៍ជនជាតិគួយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងនៅថ្ងៃទី១២ ខែមករានេះ បានមានប្រសាសន៍នៅក្នុងពេលរៀបចំប្រារព្ធពិធីសែនព្រេនឡើងអ្នកតារបស់ជនជាតិដើមភាគតិចគួយថា ពិធីនេះត្រូវបានរក្សាពីដូនតាមក ដែលបានបង្ហាញអំពីប្រពៃណីជំនឿរបស់ជនជាតិគួយ ហើយបានទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងស្រុក និងអ្នករស់នៅតំបន់នេះផងដែរ។

លោក សំរិទ្ធ ឃុន តំណាងឲ្យជនជាតិគួយ នៅភូមិរំដេងបានលើកឡើងថា ដូនតានាំកូនចៅសែនព្រេនឡើងអ្នកតានេះ បង្ហាញពីការបួងសួងសុំសេចក្តីសុខនៅក្នុងពេលដែលបុណ្យចូលឆ្នាំជិតឈានមកដល់ និងនាំកូនចៅយកនូវចំណីអាហារមកបញ្ជូនភោគផលលាមាត់លា ក ក្នុងពីធីបន់ស្រន់កាលពីដើមឆ្នាំ ឲ្យបានទៅដល់អារក្សអ្នកតាភ្នំ នៅតាមស្រែចម្ការផង និងបានមកជួបជុំគ្នាសប្បាយក្នុងភូមិក្នុងមួយឆ្នាំម្តងផង។

លោក ទាសា ណុត ចាស់ទុំ ជនជាតិគួយបានឲ្យដឹងថា ពិធីសែនព្រេនរបស់ជនជាតិគួយនេះ ធ្វើឡើងក្នុងមួយឆ្នាំម្ដង នៅមុនពេលរដូវចូលឆ្នាំជិតឈានមកដល់ ដើម្បីសុំឲ្យមានសេចក្តីសុខចម្រុងចំរើនធ្វើការងារបង្កបង្កើនផលអោយបានភោគផលច្រើន និងបញ្ជាក់នូវការដឹងគុណចំពោះភោគផលស្រូវនិងថែរក្សា ក្រៅពីទុកពូជត្រូវទុកបរិភោគឲ្យបានគ្រប់គ្រាន់ជៀសវាង ការខ្ជីខ្ជាដែលនាំឲ្យខ្វះខាត។

លោក ហែរ ង៉ុយ បានបញ្ជាក់ថា ការរៀបចំពិធីសែននេះបានជួយផ្ទេរចំណេះដឹងនេះឲ្យទៅកូនចៅជំនាន់ក្រោយៗ ចេះថែរក្សានូវប្រពៃណីកុំឲ្យបាត់បង់តាមបែបព្រហ្មញ្ញសាសនា និងអាចចាត់ទុកជាការដឹងគុណ ដល់ការថែរក្សាភូមិចម្ការស្រែ រក្សាទំនៀមទម្លាប់រហូតមកដល់ពេលនេះ បង្ហាញពីការអភិរក្សប្រពៃណី ទំនៀបទម្លាប់របស់ជនជាតិគួយ។

សូមបញ្ជាក់ថា បងប្អូនជនជាតិគ្រប់អំបូរ បាននាំគ្នាអភិរក្សប្រពៃណី ជាច្រើនដូចជាពិធីសែនព្រេនស្រូវឡើងជង្រុក – សែនឡើងអ្នកតា -សែនប្រយុងស្រែ- សែននឹកគុណដល់ម្ចាស់ព្រះម៉េរុ -សែនលាប្រណន់-សែនអ្នកតាចាស់ស្រុកជាដើម ទៅតាមពិធីផ្សេងៗពីគ្នា ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងជួយថែរក្សាឲ្យបានគង់វង្ស៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


