វប្បធម៌ ជំនឿ
ជំនឿ ៣ ម្ចាស់អាជីកម្មគួរតែធ្វើ ដើម្បីហៅភ្ញៀវ និងលុយកាក់ចូលមកហាង
ប្រសិនបើអ្នកជាបុគ្គលធ្វើជំនួញជួញដូរ មិនថាក្រៅបណ្តាញ ឬតាមអ៊ីនធឺណិត ប្រាកដជាចង់ឲ្យការជួញដូរមានប្រសិទ្ធភាព លក់អស់ៗគ្មានសល់ស្តុក ហើយចំណេញថែមទៀត។
ទន្ទឹមនេះ គ្រូ ណុប មានវិធី ៣ យ៉ាង យោងតាមជំនឿខ្មែរ គឺតែងទម្លាប់ធ្វើ ដើម្បីហៅទ្រព្យ ការធ្វើអាជីវកម្មប្រកបដោយរលូន គ្មានឧសគ្គអ្វីមករារាំងឡើយ។
១ បន់ស្រន់ រក្សាសិក្ខាបទ និងសមាធិ

វិធីសាស្ត្រនេះនឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍ មានការលើកទឹកចិត្ត និងស្វាហាប់ចេញពីក្នុងចិត្ត ដោយអំណាចនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ នឹងជួយឲ្យអ្នកជួបតែរឿងល្អៗចូលមកក្នុងជីវិត។ ពេលសូត្រធម៌ ត្រូវគិតពីរូបព្រះពុទ្ធ ឬព្រះសង្ឃ ដែលយើងគោរព ជានិមិត្តដែលនៅជាប់ ទាក់ទាញ និងបួងសួងដោយផ្ចង់ស្មារតី ហើយអ្នកនឹងឃើញលទ្ធផលយ៉ាងឆាប់រហ័ស។
២ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ

ការឲ្យទាន គឺជាបុណ្យមួយប្រភេទ ដែលអាចឲ្យវាសនារបស់អ្នក ទទួលបានទ្រព្យសម្បត្តិ និងលុយកាក់ហូរចូលមក។ ជាពិសេស មិនឲ្យយើងជួបភាពអត់ឃ្លាន មិនរងទុក្ខលំបាក មានបាយហូប មានជីវភាពធូរធារដូចគេឯង។
៣ ដឹងគុណឪពុកម្ដាយ និងចិញ្ចឹមលោកឲ្យមានសុភមង្គល

បុណ្យកុសលដែលមាតាបិតាធ្វើ ឬបុគ្គលដែលប្រកបដោយសេចក្ដីសុខ សេចក្ដីត្រេកអរ កាយ និងចិត្តស្ងប់ រមែងបានផលល្អ ធ្វើឲ្យជីវិតមានភាពរុងរឿង ប្រសិនបើជួបបញ្ហា នោះនឹងឆ្លងផុតពីបញ្ហាទាំងនោះ បានយ៉ាងល្អ៕
គ្រូ ណុប
ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត
ចុចអាន៖តើការរក្សាសីល ៥ មានប្រយោជន៍អ្វីខ្លះ ដល់ពុទ្ធសាសនិកខ្មែរគ្រប់គ្នា
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


