វប្បធម៌ ជំនឿ
គម្រោងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ បញ្ចប់ ដំណាក់កាលទី៣
មកដល់ពេលនេះ អាជ្ញាធរជាតិព្រះវិហារ បានបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. អភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧

២. អភិរក្ស និងជួសជុលចម្លាក់តោចំនួន ២

៣. រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្តេីរ និងសងខាងជណ្តេីរបុរាណ

៤. ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភ័ណ្ឌដល់សិស្សសាលា

គួរបញ្ជាក់ថា ដំណាក់កាលទី១ (ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សា និងវិភាគហានិភ័យផ្នែកស្ថាបត្យកម្ម នៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សា និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុល និងអភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។

ចំណែកឯ ដំណាក់កាល ទី២ (ឆ្នាំ២០២០-២០២១) អាជ្ញាធរជាតិព្រះវិហារ បានអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម៉ែត្រ អភិរក្ស និងជួសជុលចម្លាក់តោចំនួន ១ និងគុជសីហ៍ចំនួន ១។

អជ្ញាធរជាតិព្រះវិហារនឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដេីម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


