វប្បធម៌ ជំនឿ
ទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៣ ពិតជារន្ធត់ខ្លាំង (មានវីដេអូ)
មនុស្សភាគច្រើនប្រហែលជាធ្លាប់ឮឈ្មោះ Baba Vanga ហើយ។

ត្បិតទទួលមរណភាពទៅហើយក្តី លោកយាយពិការភ្នែកសញ្ជាតិប៊ុលហ្គារីរូបនេះ បានបង្កភាពល្បីល្បាញចំពោះទំនាយនៃការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញា, Brexit, ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana និងតំណែងជាប្រធានាធិបតីរបស់លោក Barack Obama។
អត្រាត្រឹមត្រូវនៃទំនាយរបស់គាត់គឺ៨៥ភាគរយ ហើយសម្រាប់ឆ្នាំ២០២៣ ដែលនឹងឈានចូលដល់ពេលខាងមុខនេះ លោកយាយបានទស្សន៍ទាយអំពីរឿងរ៉ាវដ៏រន្ធត់ចំនួន៦។
១. ផែនដីនឹងផ្លាស់ប្តូរគន្លង

លោកយាយ Baba Vanga បានព្យាករថា គន្លងនៃភពផែនដីនឹងផ្លាស់ប្តូរ ក្នុងឆ្នាំ២០២៣នេះ។
ផែនដីស្ថិតនៅក្នុងលំនឹងដ៏ល្អនៅក្នុងចក្រវាល ហើយការផ្លាស់ប្តូរគន្លងណាមួយសូម្បីតែបន្តិច ក៏អាចមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះអាកាសធាតុដែរ។ ប្រសិនបើការទស្សន៍ទាយរបស់ Baba Vanga ក្លាយជាការពិតមែននោះ វាអាចបណ្តាលឲ្យមានការបំផ្លិចបំផ្លាញភពផែនដី។
ប្រសិនបើផែនដីផ្លាស់ទីទៅជិតព្រះអាទិត្យ នោះនឹងមានការកើនឡើងវិទ្យុសកម្ម និងសីតុណ្ហភាពកើនឡើងខ្លាំង។ ម្យ៉ាងវិញទៀត ប្រសិនបើភពផែនដីផ្លាស់ទីកាន់តែឆ្ងាយពីព្រះអាទិត្យ យើងអាចធ្លាក់ចូលទៅក្នុងយុគសម័យទឹកកក ហើយផែនដីនឹងងងឹតយូរជាងភ្លឺ ច្រើនម៉ោង។
២. ស៊ូណាមិព្រះអាទិត្យ

លោកយាយ Baba Vanga ក៏បានទស្សន៍ទាយដែរថា ព្យុះព្រះអាទិត្យក្នុងទំហំដែលមិនធ្លាប់មានពីមុនមក នឹងកើតឡើងក្នុងឆ្នាំ២០២៣។
ព្យុះព្រះអាទិត្យ គឺជាថាមពលផ្ទុះចេញពីព្រះអាទិត្យ ដែលបញ្ជូនបន្ទុកអគ្គិសនី ដែនម៉ាញេទិច និងវិទ្យុសកម្មមកផែនដី។ ពួកវាអាចមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងដូចគ្រាប់បែកនុយក្លេអ៊ែររាប់ពាន់លានគ្រាប់។
៣. អាវុធជីវសាស្រ្ត

លោកយាយទាយថា “ប្រទេសធំមួយ នឹងធ្វើការស្រាវជ្រាវអំពីអាវុធជីវសាស្រ្តលើមនុស្ស។ ជាលទ្ធផល វាអាចបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់”។
អនុសញ្ញាអាវុធជីវសាស្រ្តរបស់អង្គការសហប្រជាជាតិ បានហាមឃាត់ការពិសោធន៍បែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើន ត្រូវបានគេភ័យខ្លាចថា កំពុងដំណើរការការបែងចែកអាវុធជីវសាស្ត្រដ៏មានសក្តានុពលដោយសម្ងាត់។
៤. ការផ្ទុះនុយក្លេអ៊ែរ

លោកយាយ Baba Vanga ក៏បានព្យាករ អំពីការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរនៅឆ្នាំ២០២៣ផងដែរ។ បច្ចុប្បន្ន គេកំពុងមានការភ័យខ្លាចចំពោះគ្រោះមហន្តរាយនៅក្នុងប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ ចោទប្រកាន់ទីក្រុងមូស្គូពី ការគំរាមកំហែងនុយក្លេអ៊ែរ។
៥. ទារកក្នុងមន្ទីរពិសោធន៍

លោកយាយ ក៏បានទស្សន៍ទាយដែរថា ការបង្កើតកូនតាមធម្មជាតិ អាចត្រូវបានហាមឃាត់ ហើយមនុស្សនឹងលូតលាស់នៅក្នុងមន្ទីរពិសោធន៍។ នេះមានន័យថា មេដឹកនាំពិភពលោក និងអ្នកជំនាញវេជ្ជសាស្ត្រ នឹងសម្រេចថាតើនរណាត្រូវកើត នរណាមិនត្រូវកើត។ ឪពុកម្តាយនឹងមានឱកាសកំណត់លក្ខណៈ និងរូបរាងរបស់កូនតាមបំណង ដូចជាពណ៌សក់ និងពណ៌ភ្នែកជាដើម។
៦. ការវាយប្រហាររបស់មនុស្សភពផ្កាយ

តាមទំនាយ, មនុស្សរាប់លាននាក់នៅលើផែនដីនឹងវិនាស ប្រសិនបើមនុស្សភពផ្កាយ (Alien) វាយប្រហារ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែជាទំនាយប៉ុណ្ណោះ។ តើលោកអ្នកជឿដែរឬទេ?
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times Now News, DNA India
ចុចអាន៖ លោកយាយ Baba Vanga ទស្សន៍ទាយអំពីពេលវេលាដែលពិភពលោក ត្រូវរលាយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា