វប្បធម៌ ជំនឿ
ជោគជតារាសីឆ្នាំទាំង ១២ មុននិងអំឡុងពេលចូលឆ្នាំថ្មី
ខាងក្រោមជាជោគជតារាសីឆ្នាំទាំង ១២ មុននិងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពោលគឺរាប់ចាប់ថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣!
ឆ្នាំជូត

មុននិងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ អ្នកនឹងរវល់ជាមួយការងារបន្តិច ដោយមិនសូវបានចំណាយពេលសម្រាប់ខ្លួនឯងនិងគ្រួសារ។ កណ្តុរដែលមានដៃគូរួចហើយអាចកើតមានជម្លោះជាមួយដៃគូ ប៉ុន្តែពុំមែនជាជម្លោះធំដុំអ្វីទេ បើសិនអាចគ្រប់អារម្មណ៍ឆេវឆាវបាន។
ឆ្នាំឆ្លូវ

ចំពោះអ្នកធ្វើការការិយាឬស្ថាប័នអាចត្រូវតំឡើងតំណែង ឬប្រាក់រង្វាន់ ក្នុងខែនេះ។ រីឯអ្នកមានអាជីវកម្មផ្ទាល់ខ្លួន នឹងទទួលបានប្រាក់ចំណេញយ៉ាងក្រាស់ក្រែលពីអតិថិជនជិតឆ្ងាយ។
ឆ្នាំខាល

ទ្រព្យសម្បត្តិ និងប្រាក់ចំណូល របស់ខ្លានឹងកើនឡើងយ៉ាងប្រសើរ ព្រោះគម្រោងដែលអ្នកចូលរួមនឹងនាំមកនូវកម្រៃជើងសារដ៏ច្រើនលើសលុប។ ដរាបណាអ្នកបន្តខិតខំប្រឹងប្រែងច្រើនជាងអ្នកដទៃ សក្តានុពលរបស់អ្នក នឹងផ្តល់ឱ្យអ្នកនូវឱកាសល្អៗជាច្រើន។
ឆ្នាំថោះ

រាសីរបស់ទន្សាយ សំណាងនឹងឡើងខ្ពស់នៅមុននិងអំឡុងពេលចូលឆ្នាំថ្មី ជាពិសេសការងារនឹងទទួលបានការតំឡើងប្រាក់បៀវត្សរ៍។ យ៉ាងណាមិញ ចូរប្រយ័ត្នចំពោះហិរញ្ញវត្ថុ ព្រោះនឹងចំណាយច្រើនលើសខែមុន។
ឆ្នាំរោង

អ្នកប្រកបរបររកស៊ីជួញដូរទទួលបានលាភសំណាងខ្លាំង អ្នកនឹងទទួលបានការកុម្ម៉ង់ច្រើនក្នុងខែនេះ ហើយអាចពង្រីកក្រុមការងារ និងទំហំអាជីវកម្មបានយ៉ាងរលូន។
ឆ្នាំម្សាញ់

ពស់ក៏មានរាសីខ្ពស់ដែរ ក្នុងកំលុងពេលនេះ មិនថាអាជីវកម្ម ឬក្នុងវិស័យការងារ អ្នកនឹងទទួលបានឱកាសល្អៗដែលនាំឱ្យទ្រព្យសម្បត្តិកើនឡើង។
ឆ្នាំមមី

សេះ មានសំណាងខ្លាំងខាងស្នេហា ខណៈទំនាក់ទំនងជាមួយប្ដីប្រពន្ធមានភាពផ្អែមល្ហែមនឹងគ្នាល្អណាស់។ សេះនៅលីវ អាចជួបស្នេហ៍ពិតអំឡុងពេលនេះ ប្រសិនបើអ្នកមានពេលណាត់ជួបជាមួយមនុស្សថ្មីៗ។
ឆ្នាំមមែ

ពពែនឹងមានអ្នកជួយជ្រោមជ្រែងពីទេវតាផ្នែកអាជីព និងទ្រព្យសម្បត្តិ។ ទ្រព្យមានស្ថិរភាពល្អ រីឯប្រាក់ចំណូលក៏កើនឡើង។
ឆ្នាំវក

ទំនាក់ទំនងស្នេហា ចំពោះស្វាហាក់រាសីស្រុតចុះសម្រាប់ខែនេះ ប៉ុន្តែគ្រោះអាចទៅជាលាភ ត្បិតថាអ្នកនៅលីវនឹងអាចជួបគូគ្រងសមតាមចិន្តា។ ចំពោះប្រាក់ចំណូលវិញ ហូរចូលតឹងបន្តិច។
ឆ្នាំរកា

មាន់ មមាញឹកបន្តិចជាមួយការងារ ទោះបីពេលសម្រាកចូលឆ្នាំជិតមកដល់ តែពេលវេលាសម្រាកពិតប្រាកដមិនសូវមាននោះទេ។ ដូចស្វាដែរ មាន់នៅលីវអាចរកឃើញគូព្រេងក្នុងកំលុងពេលនេះ។
ឆ្នាំច

ជោគជតារាសីសម្រាប់ឆ្កែនឹងធ្លាក់ចុះបើធៀបនឹងដើមឆ្នាំ។ បញ្ហាភាគច្រើនទាក់ទងនឹងសុខភាព ដែលអ្នកអាចមានបញ្ហាក្នុងក្រពះ និងពោះវៀន។ ចូរយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាព ហើយប្រសិនបើមានអារម្មណ៍មិនស្រួល គួរតែស្វែងរកការព្យាបាលភ្លាមៗ។
ឆ្នាំកុរ

អ្នកកើតឆ្នាំជ្រូក មានសុខភាពល្អបរិបូរ អាជីវកម្មក៏ដំណើរការល្អ ហើយប្រាក់ចំណូលរឹតតែល្អថែមទៀត។ គ្រួសារវិញជួបតែសេចក្តីសុខគ្រប់ប្រការ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ព្យុះព្រះអាទិត្យដែលវាយប្រហារភពផែនដី កើតឡើងពិត ដូចទំនាយលោកយាយ Baba Vanga
ចុចអាន៖ អត្ថន័យសុបិន ១៤ប្រភេទ ចាស់ៗឱ្យកត់ចំណាំទុក កុំភ្លេចឱ្យសោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


