វប្បធម៌ ជំនឿ
ព្យុះព្រះអាទិត្យដែលវាយប្រហារភពផែនដី កើតឡើងពិត ដូចទំនាយលោកយាយ Baba Vanga
ទំនាយអាថ៌កំបាំង ដែលលោកយាយពិកាភ្នែក Baba Vanga បានទស្សន៍ទាយនៅក្នុងឆ្នាំ ២០២៣ បាននិងកំពុងកើតឡើងមកភពផែនដីហើយ ដែលព្រឹត្តិការណ៍នោះគឺ ព្យុះព្រះអាទិត្យ ឬស៊ូណាមិព្រះអាទិត្យ (SOLAR STORM) ។

នៅក្នុងទំនាយទី២ លោកយាយ Baba Vanga បានទាយថា ព្យុះព្រះអាទិត្យក្នុងទំហំដែលមិនធ្លាប់មានពីមុនមក នឹងកើតឡើង ក្នុងឆ្នាំ២០២៣នេះ។ ព្យុះព្រះអាទិត្យនោះ គឺជាថាមពលផ្ទុះចេញពីព្រះអាទិត្យ ដែលបញ្ជូនបន្ទុកអគ្គិសនី ដែនម៉ាញេទិច និងវិទ្យុសកម្មមកផែនដី។ ពួកវាអាចមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងដូចគ្រាប់បែកនុយក្លេអ៊ែររាប់ពាន់លានគ្រាប់។

ដូចដែលលោកយាយបាននិយាយ កាលពីខែមីនាកន្លងទៅ ភពផែនដី បានទទួលរងនូវកម្ដៅដ៏ខ្លាំងក្លាពីព្រះអាទិត្យ ដែលអ្នកវិទ្យាសាស្ត្រអង្គការណាសា អះអាងថា តំបន់ខ្មៅដែលមានទំហំធំជាងផែនដីប្រហែល ៣០ដង ត្រូវបានគេរកឃើញនៅលើផ្ទៃព្រះអាទិត្យ ហើយបានបង្កឲ្យមានព្យុះព្រះអាទិត្យ ធ្វើឲ្យភពផែនដីក្តៅខ្លាំង។ ព្យុះនេះបានវាយប្រហារផែនដីរហូតដល់ទៅពីរដង គឺនៅពាក់កណ្ដាលខែមីនា និងនៅចុងខែមីនា ឆ្នាំ២០២៣។ មកទល់ពេលនេះ ចំហាយកម្ដៅនៃព្យុះ នៅតែបន្តសាយភាយលើផែនដីនៅឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៣ ពិតជារន្ធត់ខ្លាំង (មានវីដេអូ)
ចុចអាន៖ ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ
ចុចអាន៖ ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


