វប្បធម៌ ជំនឿ
តើឆ្នាំណាខ្លះសំណាងបំផុត ក្រោយចូលឆ្នាំចិនរួច
សញ្ញាជោគជតារាសីរបស់ក្បួនចិន មនុស្សកើតឆ្នាំទាំង ៤ នេះនឹងមានសំណាងបំផុតនៅឆ្នាំ ២០២១ (ចូលឆ្នាំហើយភ្លាម ) គឺបន្ទាប់ពីថ្ងៃ ទី១១ ខែ កុម្ភៈ រួមមាន បុរសនិងស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ឆ្នាំពស់ ឆ្នាំកណ្ដុរ និងឆ្នាំរកា។
ឆ្នាំម្សាញ់នឹងទទួលសំណាងចាប់ពីថ្ងៃទី ១៩ ខែនេះរហូតដល់ ១៦ ខែ មិនា ឆ្នាំ២០២១ រឿងលុយកាក់និងការងារ កុងត្រា ដីធ្លី ។ ចំណែកពីថ្ងៃទី១២ ខែ កុម្ភៈ ដល់៣០ខែមេសា សំណាងល្អរឿងមុខរបរថ្មី ឬទទួលបានអំណោយធំដុំ។ ខែឧសភានិងមិថុនា ខ្សោយលុយវិញបន្តិច ហាមវិនិយោគ ខែសីហា ដល់ខែ ធ្នូ ឆ្នាំ២០២១ និងមានលាភធំ។

ឆ្នាំឆ្លូវ ត្រូវឆ្នោតបានរង្វាន់ មានអ្នកសងលុយឡើងប្រាក់ខែនឹងមានចាប់ពីចុងខែមករានេះ ដល់ខែ ឧសភា ចំណែក កក្កដា និងវិច្ឆិកា អាចមានលាភរៀបការ។

មនុស្សឆ្នាំរកា បានលាភព្រោះញាតិដឹងគុណនិងទទួលបានភោគផលពីកម្លាំងខ្លះ ពីសំណាងមេឃដីខ្លះ ល្អច្រើនក្នុងខែកុម្ភៈ និងតុលា មករា ២០២១ បីខែនេះ អាចបានកូនប្រសាឬមានការវិនិយោគត្រូវចំកន្លែងខ្លឹម បើជាមន្ត្រីនឹងមានតំណែងថ្មី ធ្លាក់មកដល់ដៃឥតព្រាងទុក។

មនុស្សឆ្នាំ ជូត នៅខែមករានេះចាប់ផ្ដើមទទួលបានកេរ្តិ៍ឈ្មោះរឿងការងារ ចំណែកលុយកាក់នឹងមានច្រើនបរិបូរណ៍ចាប់ពីខែមិថុនា រហូតដល់ឆ្នាំក្រោយដាច់ឆ្នាំចិន។ ហាមប្រាមការសេពសុរានិយាយពាក្យប្រមាថនាំដាច់លាភជ័យ។

ដោយសារឆ្នាំទាំងបួន ចក្រាបានបើកទ្វារទទួលទាំង ៨ទិស លាភជ័យ ចូលមកមិនបាច់ប្រឹង ជាឆ្នាំអាចស្ងប់ចិត្ត សមាធិ ភាវនា សាងអំពើល្អនិងជួយអ្នកដទៃបានពិតប្រាកដមែន កុំយកឱកាសនេះទៅធ្វើទោសបំផ្លាញទ្វារចក្រ ជោគជតារបស់ខ្លួន។ ការសេពគ្រឿងស្រវឹង ពោលពាក្យអសុរស ប្រមាថអ្នកមានគុណ លេងល្បែងស្រីស្រា និងនាំមកនូវគ្រោះកាត់លាភ។
ឆ្នាំទាំងបួនអាចបន្ថែមលាភ ដោយការចែកអាំងប៉ាវក្មេង៨នាក់ឬមនុស្សចាស់៣នាក់ និងរកទិញផ្លែត្រប់ ក្រូចក្រហម ឬស្វាយទុំមកជាដង្វាយព្រះ។ នំប៉ាវនិងមីឆា ហាមដាច់ខាតសែនគ្រឿងស្រវឹង។
សែនសាច់ គួរសែនរបស់ក្នុងទឹក ដូចជា ត្រី មឹក និង បង្កង ដែលនឹងនាំមកនូវទ្រព្យ។ សែនស៊ុបឬឆ្នាំងភ្លើង កាន់តែស៊ីសង្វាក់នឹងជោគរាសីរបស់ខ្លួន។
តុបតែងផ្ទះដោយផ្កាក្រហម ប្រើគ្រឿងអលង្ការក្រហមឬលឿងទុំ បើមានតូបឬហាងលក់ដូរ ចូរតុបតែងលឿងឬក្រហមទុំ។
រកវត្ថុលឿងឬក្រហមតម្កល់លើតុធ្វើការ ខាងស្កាំដៃ ឲ្យខ្ពស់ជាងខាងឆ្វេង។ ចូលដល់ការិយាល័យកាលណា ត្រូវញញឹមមួយសិនមុននឹងនិយាយស្ដី។
ឆ្នាំទាំងបួនអាចប្រគល់កណ្ដុរកាត់ឆុង ដល់អ្នកឆ្នាំផ្សេងៗបាន៕
គ្រូ ឯម
ចុចអាន៖ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស