វប្បធម៌ ជំនឿ
«ឆ្លូវ» ស្ថានភាពហិរញ្ញវត្ថុអាប់អួរមិនគួរវិនិយោគលុយទេ
ប្រតិទិនចិនរាប់អ្នកដែលកើតចាប់ពីរវាងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៧៣ ដល់ថ្ងៃទី ២២ ខែមករាឆ្នាំ ១៩៧៤ គឺជាគោទឹកមានលេខសំណាង: ១ឬ ៤ និងពណ៌សំណាង: ខៀវឬលឿង។

សម្រាប់ ឆ្លូវ កើតក្នុងឆ្នាំ ១៩៧៣ ការអភិវឌ្ឍអាជីពរបស់ពួកគេនឹងជួបប្រទះឧបសគ្គមួយចំនួននៅខែ មករា និងកុម្ភៈ នៃឆ្នាំ ២០២១។ ប្រសិនបើពួកគេមិនដោះស្រាយដាច់ណាត់ទេអាចប្រឈមមុខនឹងស្ថានភាពនៃការស្វែងរកការងារថ្មីឬបើជាអ្នកវិនិយោគ នឹងឈានដល់ក្ស័យធន។ មនុស្សឆ្នាំឆ្លូវ ១៩៧៣ ភាគច្រើនសរឹងចចេសបន្តិចដោយសារ មានឆន្ទៈខ្ពស់នឹងមិនងាយព្រមធ្វើការផ្លាស់ប្តូរគំនិតខ្លួនដោយងាយទេ។ ក្រៅពីនេះពួកគេនិយាយត្រង់ ៗ ទុកឱកាសឱ្យអ្នកផងពេក ដូច្នេះឆ្នាំនេះពួកគេត្រូវរៀនពីរបៀបក្លាយជាសុភាពរាបសានិងចេះបត់បែនតែរឹងមាំ ចិត្តដាច់។ ក្នុងអំឡុងពេលនេះពួកគេត្រូវតែគ្រប់គ្រងកំហឹងរបស់ពួកគេនិងបង្កើតទំនាក់ទំនងល្អឡើងវិញពិសេសជាមួយមនុស្សជុំវិញខ្លួនណាដែលធ្លាប់ធ្វើឱ្យពួកគេរីកចម្រើន។
តាមការទស្សន៍ទាយទ្រព្យសម្បត្តិគោទឹកនៅឆ្នាំ ២០២១ នឹងមានស្ថានភាពហិរញ្ញវត្ថុអាប់អួរនៅ៤ខែដំបូង។ ប្រាក់ចំណូលរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ លុយមានតែចេញមិនងាយចូល ដោយសារតែធាតុមិនស្ថិតស្ថេរនៅក្នុងកន្លែងការងារដែលគេមិនហ៊ានវះកាត់។ ទោះជាសម្ពាធសេដ្ឋកិច្ចមានទំហំធំក៏ដោយ ក៏ពួកគេនៅតែត្រូវរក្សាបានអាកប្បកិរិយាវិជ្ជមានដោយពឹងផ្អែកលើជំនួយពីមនុស្សជាបរិវា ឬមិត្តភក្តិវិញ ។

ត្បិតតែពួកគេនឹងមានជម្លោះធំ ៗ មួយចំនួនជាមួយដៃគូដោយសារតែភាពគិតខុសគ្នាមួយចំនួនតែមនុស្ស គោទឹកនឹងអាចទទួលបានភាពកក់ក្តៅពីគូស្នេហ៍ លែងធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍ខ្លួននៅពាក់កណ្តាលឆ្នាំឡើង បើនៅលីវនឹងជួបគូជីវិត ការរៀបការខែ៨ជាខែល្អ ឯខែ១២អាចបង្កើតការវិនិយោគថ្មីបាន។
អាជីព

ទ្រព្យសម្បត្តិពីអាជីពសម្រាប់គោទឹក ឡើងចុះឆ្នាំ ១៩៧៣ មិនមានស្ថេរភាពទេ។ ពួកគេមានលុយច្រើនឬមិនច្រើននៅតែមិនប៉ះពាល់អ្វីដល់ឆន្ទះគេដាច់ខាតព្រោះគេទុកការងារធំជាង។ គេច្រើនល្អនឹងការរកស៊ីណាទាក់ទងជាមួយសិល្បៈ ជាជាសំណង់ ឬធាតុលោហៈ។ បើគេជាកួូនចៅក៏មិនបានយូរដែរ ព្រោះគេមានភាពជាអ្នកដឹកនាំពីកំណើតកើតជាមក។
ស្នេហានិងទំនាក់ទំនង
គោទឹក មានទឹកមុខញឹមៗតែគិតច្រើនណាស់។ គេប្រចណ្ឌហួងហែងតែមានហេតុផល និងចេះលាក់ទុកក្នុងចិត្ត ទុកមុខមាត់ឱ្យគូស្នេហ៍ជានិច្ច។ គោទឹកច្រើនតែមានស្នេហាច្រើនដងក្នុងឆាកជីវិត ហើយគេតែងតែមានការខកចិត្តជាមួយមនុស្សដែលគេទុកចិត្តស្រលាញ់ការពារ។ បើរៀបការល្អជាមួយឆ្នាំរកានិងម្សាញ់ ធ្វើការវិនិយោគល្អជាមួយមនុស្សឆ្នាំមមែ និងវក ចំណែកយកអ្នកបម្រើដើរតាម រកមនុស្សឆ្នាំជូត និងវក។៕
គ្រូ ឯម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


