សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវធំមួយស្រុកថ្មគោលសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារជិត ៩ ម៉ឺនតោន រយៈពេល ៩ ខែ
លោកឧកញ៉ា ឡាយ ឈុនហួ ម្ចាស់រោងម៉ាស៊ីនកិនស្រូវស៊ីធីរ៉ាយស៍ អ៊ីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) បានឱ្យ «កម្ពុជាថ្មី» ដឹងថា សម្រាប់រយៈពេល ៩ ខែដំបូង នៃឆ្នាំ ២០២៥ រោងម៉ាស៊ីនកិនស្រូវរបស់លោកសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារចំនួនជិត ៩ ម៉ឺនតោន (៨៩,០០០ តោន) ដែលស្មើនឹងប្រមាណ ១៥% នៃការនាំចេញសរុបរបស់កម្ពុជា។

លោក ឧកញ៉ា ឡាយ ឈុនហួរ បានមានប្រសាសន៍ថា រយៈពេល ៩ ខែ ឆ្នាំ២០២៥ បាននាំចេញអង្ករទៅកាន់ទីផ្សារចំនួន ៨ ម៉ឺន ៩ ពាន់តោន តួលេខនេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានការកើនឡើងប្រមាណ ៤៤% ច្រើនជាងឆ្នាំមុន។
លោកឧកញ៉ា បានបញ្ជាក់ថា៖ «នៅក្នុងឆ្នាំនេះដោយសារតែតម្លៃស្រូវមានការធ្លាក់ចុះ ដូច្នេះចំនួនស្រូវដែលបាននាំចេញជិត ៩ ម៉ឺនតោននេះ សរុបជាទឹកប្រាក់ប្រហែល ៥១ លានដុល្លារ ក្នុងរយៈពេល ៩ ខែ នេះ»។

លោកថា៖ «ការនាំចេញខាងក្រុមហ៊ុនរបស់លោកមានការកើនឡើង គឺដោយសារតែឆ្នំាំនេះមានការបញ្ជាទិញច្រើនប្រទេសម៉ាឡេស៊ី ប្រទេសចិន និងពីបណ្តាប្រទេសនៅអាស៊ីផ្សេងៗ ក៏ដូចជាទីផ្សារថ្មីៗនៅសហរដ្ឋអាមេរិក នៅកាណាដា អូស្ត្រាលី ញ៉ូសេឡែន ក៏មានការកើនឡើង ជាពិសេសពីប្រទេស ការកម្មង់ក៏មានការកើនឡើងច្រើន នៅក្នុងឆ្នាំ២០២៥ នេះ ធៀបនឹងឆ្នាំ២០២៤»។
លោក ឧកញ៉ា ក៏បានបញ្ជាក់ថា ទីផ្សារដែលលោកកំពុងតែសំឡឹងបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលសម្រាប់ក្រុមហ៊ុន ក៏ដូចជាប្រទេសទាំងមូល ទី១ គឺផ្តើតទៅលើបណ្តាប្រទេសនៅអាស៊ី ទី២ នៅសហរដ្ឋអាមេរិក និងកាណាដា ទី៣ នៅឌូប៉ៃ គឺសហគមអារ៉ាប់រួមទាំងមូល ក៏ដូចជាបន្ថែមខ្លះទៅលើប្រទេសអាហ្វិក។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល ៩ ខែ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ១១ ១៣១ ៦៨១ តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ២៨៧ ៣៤៥ តោន ស្រូវចំនួន ៥ ២៤៧ ៩៩២ តោន និងអង្ករចំនួន ៥៩៦ ៣៤៣ តោន ទៅកាន់ទិសដៅ ៨៨ ប្រទេស កើនឡើង ៣០,៤៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

ប្រភពដដែល បង្ហាញថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ចំនួន ៣,៨៨ ពាន់លានដុល្លារ ក្នុងនោះការនាំចេញស្រូវមានតម្លៃ ១,០៥ ពាន់លានដុល្លារ និងអង្ករមានតម្លៃជាង ៤៥៥ លានដុល្លារ និងផលិតផលក្រៅពីស្រូវអង្ករជាង ២,៣៧ ពាន់លានដុល្លារ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


