សេដ្ឋកិច្ច
កម្ពុជានាំចូលពីម៉ាឡេស៊ីកើនឡើងខ្ពស់ ស្របពេលជម្លោះព្រំដែនកម្ពុជា-ថៃ
ការនាំចូលទំនិញរបស់កម្ពុជាពីប្រទេសម៉ាឡេស៊ីមានទឹកប្រាក់ជាង៧០០លានដុល្លារក្នុងរយៈពេល៩ខែ កន្លងមកនេះ ដោយមានកំណើនជិត២៥% ខណៈអ្នកជំនាញលើកឡើងថា កំណើននៃការនាំចូលពីម៉ាឡេស៊ីឆ្លុះបញ្ចាំងអំពីការបង្វែរទិសនាំចូលរបស់កម្ពុជាពីប្រទេសថៃ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ីសម្រេចបានទំហំទឹកប្រាក់ ៨០៧ លានដុល្លារ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ ២០២៥ កើនឡើង ២២,៣៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទំហំ ៦៥៩ លានដុល្លារ ។

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ចំនួន ៨០៧ លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ ១០៣ លានដុល្លារកើនឡើង ៧,៩២ ភាគរយ ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញមានតម្លៃ ៧០៣ លានដុល្លារ កើនឡើង ២៤,៨២ ភាគរយ។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អាល្លឺម៉ង់ អេស៉្បាញ ចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ី។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីថា ដោយសារប្រជាពលរដ្ឋពហិការទំនិញថៃ ខណៈកម្ពុជាបង្វែរការផ្គត់ផ្គង់ពីបណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ចិនជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៨៦៥,៥២ លានដុល្លារ កើនឡើង ៣៦,៩% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទំនិញម៉ាឡេស៊ីនាំចូលកម្ពុជា មានតម្លៃ ៧១៨ លានដុល្លារ កើន ៣៦,២% ចំណែកកម្ពុជានាំទៅម៉ាឡេស៊ី មានតម្លៃ ១៤៧,៣៩ លានដុល្លារ កើនឡើង ៤០,៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


