សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជិត $១៦ ពាន់លាន ក្នុងរយៈពេល ១០ ខែ ឆ្នាំនេះ
ការដោះដូរទំនិញកម្ពុជា-ចិន សម្រេចបានជិត ១៦ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ២៨,៩% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាន ១៥,៩៥ ពាន់លានដុល្លារ កើនឡើង ២៨,៩% ក្នុងនោះកម្ពុជានាំចេញទៅកាន់ទីផ្សារចិនមានតម្លៃ ១,៣៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៦% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៤,៦១ ពាន់លានដុល្លារ កើន ៣៣,៥%។ ទិន្នន័យរបស់ GDCE បង្ហាញថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនរហូតដល់ជាង ១៣ ពាន់លានដុល្លារ។
ទំនិញកម្ពុជានាំទៅប្រទេសចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ ចំណែកទំនិញដែលប្រទេសចិននាំមកកម្ពុជា មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។

អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លោក ឡោ វិចិត្រ បានឱ្យដឹងថា កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនច្រើន ដោយសារកម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិត ហើយនាំចេញទៅអឺរ៉ុប និងអាមេរិក។
លោក ឡោ វិចិត្រ បានបន្តថា កម្ពុជាក៏ត្រូវតែរកវិធីខ្លះដើម្បីបង្រួញអតិរេកពាណិជ្ជកម្មឱ្យតូចជាងនេះ ដោយគួរតែមានរោងចក្រដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដោយខ្លួនឯងខ្លះ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនឡើង ឆ្លុះបញ្ជាំងពីភាពរីកចម្រើនរវាងប្រទេសទាំងពីរ។

លោកថា គម្លាតការនាំចេញតូចជាងការនាំចូលក៏ជាចំណុចល្អសម្រាប់កម្ពុជា ខណៈចិនជាប្រទេសដែលមានអ្នកវិនិយោគច្រើនជាងគេបំផុតនៅកម្ពុជាដែលមានប្រមាណ ៦០% ដែលភាគច្រើនវិនិយោគលើវិស័យផលិត និងដំឡើងរោងចក្រ ហើយដើម្បីឱ្យដំណើរការផលិតបានគឺពាក់ព័ន្ធនឹងវត្ថុធាតុដើម ដូច្នេះការនាំចូលពីចិនមកកម្ពុជាដ៏ច្រើនលើសលប់ដោយសារតែការនាំចូលវត្ថុធាតុដើម ជាពិសេសទៅលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ដែលត្រូវការក្រណាត់ និងសម្ភារផ្សេងៗ សម្រាប់ការផលិត។
នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៥,១៨ ពាន់លានដុល្លារ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញទំនិញទៅចិនមានតម្លៃ ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤% និងទំនិញចិននាំចូលមកកម្ពុជាមានតម្លៃ ១៣,៤៣ ពាន់លានដុល្លារ កើនឡើង ២៤,៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


