សេដ្ឋកិច្ច
រោងម៉ាស៊ីនកិនស្រូវ City Rice គ្រោងទិញស្រូវផ្ការំដួល ៦ ម៉ឺនតោន ពីកសិករនៅរដូវប្រមូលផលនេះ
លោកឧកញ៉ា ឡាយ ឈុនហួ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ City Rice Import Export Co., Ltd បានបញ្ជាក់ថា នៅក្នុងរដូវប្រមូលផលនេះ រោងម៉ាស៊ីនកិនស្រូវរបស់លោកគ្រោងប្រមូលទិញស្រូវផ្ការំដួលចំនួន ៦ ម៉ឺនតោនពីកសិករ។

លោកឧកញ៉ា ឡាយ ឈុនហួ បានឱ្យដឹងថា សម្រាប់ប្រភេទស្រូវផ្ការំដួលក្នុងរដូវនេះ City Rice គ្រោងទិញស្រូវចំនួន ៦ ម៉ឺនតោនដែលជាប្រភេទស្រូវសើមពីកសិករ។
បន្ថែមពីនេះ ផុតពីរដូវប្រមូលផលប្រភេទស្រូវផ្ការំដួលនេះទៅ City Rice ក៏នឹងមានគម្រោងជួយប្រមូលទិញស្រូវប្រភេទស្រូវស្រង៉ែ ស្រូវ OM54-51 ផងដែរ ដែលកសិករនឹងត្រៀមនៅក្នុងការច្រូតកាត់នៅរង្វង់ថ្ងៃទី២០ ខាងមុខនេះ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ដោយឡែកពាក់ព័ន្ធកញ្ចប់ទុនរាជរដ្ឋាភិបាល លោកឧកញ៉ា បានបញ្ជាក់ថា ចំពោះទុន ៤០ លានដុល្លារ ដែលរាជរដ្ឋាភិបាលសម្រេចទម្លាក់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងការជួយជំរុញ និងដោះស្រាយបញ្ហាតម្លៃនោះ គឺពិតជាបានជួយយ៉ាងធំធេងនៅក្នុងការទប់តម្លៃស្រូវកុំឱ្យថោកសម្រាប់ពូជផ្ការំដួលនេះ ហើយព្រមទាំងព្យាយាមជួយជំរុញប្រភេទស្រូវមួយៗផ្សេងទៀតឱ្យអស់ពីលទ្ធភាពដើម្បីប្រមូលទិញពីកសិករឱ្យតម្លៃស្រូវមានស្ថិរភាព និងអាចឡើងថ្លៃជាងនេះបន្ថែមទៀត។

សូមជម្រាបថា សរុបសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា គឺមានរោងម៉ាស៊ីនកិនស្រូវប្រហែលជា ៣១ រោងម៉ាស៊ីនកិនស្រូវហើយដែលបានប្រើប្រាស់នូវកញ្ចប់ថវិកាដែលបានផ្តល់ឱ្យដោយរាជរដ្ឋាភិបាល ដើម្បីជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃល្អមួយ និងទប់ការធ្លាក់ចុះនៃតម្លៃស្រូវទូទៅ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


