Connect with us

សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់​ជំរុញមន្ត្រីគយ​យកចិត្តទុកដាក់​អនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានជំរុញ ​និងលើកទឹកចិត្តដល់មន្ត្រីគយ ​និងរដ្ឋាករ​កម្ពុជា​មកពីរាជធានីខេត្តត្រូវ​យកចិត្តទុកដាក់ក្នុងការអនុវត្ត​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់​តែប្រសើរ​ឡើង​បន្ថែម​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ​លោក ស្រី លឹម ឈុននី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺឆ្លើយតប​នឹងតម្រូវការ​ចាំបាច់ និងមានសារៈសំខាន់ សម្រាប់ពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ លើកកម្ពស់ការយល់​ដឹង និងបំពាក់​ស្មារតីទទួលខុសត្រូវខ្ពស់លើមុខជំនាញពាក់ព័ន្ធ សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជូនដល់មន្ដ្រីរាជការនៃសាខាគយ និងរដ្ឋាករ រាជធានី-ខេត្ត សម្រាប់ចូលរួមចំណែក​លើកកម្ពស់​ផលិត​ភាពនៃការអនុវត្តការងារ តួនាទីភារកិច្ចប្រចាំថ្ងៃជូនអង្គភាព។

បន្ថែមពីនេះ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាស្ពានសម្រាប់​បន្តអភិវឌ្ឍ​សមត្ថភាពជំនាញឱ្យកាន់តែប្រសើរថែមទៀត នៅពេលអនាគត ជាពិសេស សម្រាប់ចូលរួមគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោកស្រីបានបន្តថា ក្រសួងសេដ្ឋកិច្ច បានយកចិត្តទុកដាក់ជានិច្ច លើការកសាង និងការអភិវឌ្ឍសមត្ថភាពលើជំនាញពាក់ព័ន្ធ និង​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្ដីពីការកសាង និង​ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែលត្រូវ​បានធ្វើបច្ចុប្បន្នភាពជាប្រចាំសម្របតាមបរិការណ៍នៃការកែទម្រង់របស់រាជរដ្ឋាភិបាល សម្រាប់​តម្រង់​ទិសការបណ្ដុះបណ្ដាល និងវិក្រឹតការសមត្ថភាព ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថាន​សាធារណៈរដ្ឋបាល៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម