ព័ត៌មានអន្ដរជាតិ
ចិនមិននាំចូលសណ្ដែកសៀងពីអាមេរិកសោះ ២ ខែជាប់ៗគ្នា
ប្រទេសចិនបានបន្តមិននាំចូលសណ្ដែកសៀងពីសហរដ្ឋអាមេរិកសោះកាលពីខែតុលា ដែលជាការមិននាំចូល ២ ខែជាប់ៗគ្នា ខណៈងាកទៅទិញពីប្រទេសនៅអាមេរិកខាងត្បូង ចំពេលដែលមានបញ្ហាពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទិន្នន័យពីអគ្គរដ្ឋបាលគយចិនចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញថា ការនាំចូលសណ្តែកសៀងពីអាមេរិកក្នុងខែតុលា បានធ្លាក់ចុះដល់សូន្យ ធៀបនឹង ៥៤១ ៤៣៤ តោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំំមុន។
ការមិននាំចូលនេះ កើតឡើងក្រោយចិនដាក់ពន្ធខ្ពស់លើទំនិញកសិកម្មអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងពន្ធខ្ពស់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលដាក់លើចិនកាលពីដើមឆ្នាំនេះ។
ផ្ទុយពីអាមេរិក ការនាំចូលសណ្ដែកសៀងពីប្រេស៊ីល បានកើនឡើងជិត ៣០% ដល់ប្រមាណ ៧,១២ លានតោន ដោយស្មើនឹងប្រមាណ ៧៥% នៃការនាំចូលសណ្ដែកសៀងរបស់ចិនសរុប ខណៈការនាំចូលពីអាហ្សង់ទីន មានប្រមាណ ១,៥៧ លានតោន។
ចាប់ពីខែមករា ដល់ខែតុលា ចិនបាននាំចូលសណ្តែកចំនួន ៧០,៨១ លានតោនពីប្រេស៊ីល និង ៤,៤៦ លានតោនពីអាហ្សង់ទីន។ ទោះបីការនាំចូលពីអាមេរិករបស់ចិនធ្លាក់ចុះប៉ុន្មានខែចុងក្រោយក្ដី ការទិញប៉ុន្មានខែមុនដើមឆ្នាំ ២០២៥ មានរហូតដល់ទៅ ១៦,៨២ លានតោន ដែលកើនឡើង ១១,៥%។ នេះបើយោងតាមទិន្នន័យគយចិន។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា កាលពីចុងខែតុលា លោក ត្រាំ បានជួបដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ កាលនោះ សេតវិមានបានអះអាងថា ចិនបានព្រមព្រៀងទិញសណ្ដែកសៀងអាមេរិកឡើងវិញ ១២ លានតោន ខណៈចិនមិនបានបញ្ជាក់ពីតួលេខណាមួយនោះទេ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


