ព័ត៌មានជាតិ
ផ្លូវក្នុងក្រុងក្រចេះជាច្រើនខ្សែ ចាប់ផ្ដើមដំណើរការចាក់ក្រាលកៅស៊ូ AC
ផ្លូវតភ្ជាប់ក្នុងក្រុងក្រចេះ ស្ថិតក្នុងសង្កាត់ចំនួន ២ គឺសង្កាត់រកាកណ្ដាល និងសង្កាត់ក្រចេះ បាននឹងកំពុងដំណើរការចាក់ក្រាលថ្មម៉ិច និងចាក់ក្រាលកៅស៊ូប្រភេទ AC ដើម្បីលើកកម្ពស់កម្រិតគុណភាពផ្លូវ។
ផ្លូវនៅក្នុងសង្កាត់រកាកណ្ដាលចាប់ពីគល់ស្ពានព្រែកតេ រហូតដល់វិមានឯករាជ្រ ក្នុងសង្កាត់ក្រចេះ ពលរដ្ឋបានលើកឡើងថា មានការចាក់ក្រាលថ្មម៉ិចកម្រាស់ប្រហែលជា ២០ សង់ទីម៉ែត្រ ក្រាស់ជាងពេលធ្វើសព្វដង ខណៈកំពុងដំណើរការចាក់ក្រាលម៉ិចបានម្ខាង។
លោក ឈិន លាងយី ចៅសង្កាត់ក្រចេះបានឱ្យដឹងថា នៅក្នុងសង្កាត់ក្រចេះគឺមានកំណាត់ផ្លូវជាច្រើនខ្សែ ដែលស្ថិតក្នុងគម្រោងចាក់កៅស៊ូ។ ទី១ គឺកំណាត់ផ្លូវចាប់ពីវិមានឯករាជ្យមុខសាលាសង្កាត់ រហូតដល់ផ្លូវបំបែកកែងវត្តប៉ាឆា-តារាងបាល់ទាត់ខេត្ត។ ទី២ គឺកំណាត់ផ្លូវចាប់ពីរង្វង់មូលព្រាបសមកដល់ធនាគារអេស៊ីលីដា ដោយតភ្ជាប់នឹងផ្លូវកែងវត្តប៉ាឆា។ ទី៣ គឺផ្លូវចាប់ពីរង្វង់មូលព្រាបសមុខសាលាខេត្ត តភ្ជាប់ផ្លូវក្នុងសង្កាត់រកាកណ្ដាល ត្រង់ចំំណុចដាយមិនស៊ីធី គឺអត់ចាក់ក្រាលថ្មម៉ិចទេ ដោយអ៊ុតកៅស៊ូដំណាក់កាលចុងក្រោយ។
ក្រៅពីកំណាត់ផ្លូវដែលលើកឡើងខាងលើនេះ ក៏មានកំណាត់ផ្លូវពីរខ្សែទៀតដែលត្រូវសាងសង់ជាផ្លូវបេតុងស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ដែលជាជំនួយពី ADB និងគម្រោងអភិវឌ្ឍន៍មូលនិធិឃុំ/សង្កាត់៕



អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


