ព័ត៌មានអន្ដរជាតិ
ការចរចាពាណិជ្ជកម្មឥណ្ឌូណេស៊ី-អាមេរិក ប្រឈមមុខនឹងការដួលរលំ
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានអះអាងជាអនាមិកកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី ដែលសម្រេចបាននៅខែកក្កដា កំពុងប្រឈមមុខនឹងការដួលរលំ ដោយសារតែឥណ្ឌូណេស៊ីមិនធ្វើតាមការប្តេជ្ញាចិត្តជាច្រើនក្នុងកិច្ចព្រមព្រៀងនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដោយមិនបញ្ជាក់ជាក់លាក់ថាតើការប្ដេជ្ញាចិត្តណាដែលឥណ្ឌូណេស៊ីមិនគោរពតាម ប្រភពមន្រ្តីអាមេរិកបានថ្លែងយ៉៉ាងដូច្នេះថា៖ «ពួកគេកំពុងបដិសេធចំពោះអ្វីដែលយើងបានព្រមព្រៀងគ្នាក្នុងខែកក្កដា»។
យ៉ាងណាមិញ មន្ត្រីឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ការចរចារវាងភាគីទាំង ២ នៅតែដំណើរការ ដោយមិនមានបញ្ហាជាក់លាក់ណាមួយកើតឡើងក្នុងអំឡុងពេលចរចានោះទេ។
លោក Haryo Limanseto អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «ស្ថានភាពនៃដំណើរការចរចាគឺធម្មតា។ រដ្ឋាភិបាលឥណ្ឌូណេស៊ីសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង»។
កាលពីខែកក្កដា ប្រទេសទាំង ២ បាននិយាយថា ឥណ្ឌូណេស៊ីបានយល់ព្រមលុបបំបាត់ពន្ធលើទំនិញជាង ៩៩% របស់សហរដ្ឋអាមេរិក និងលុបចោលរបាំងមិនមែនពន្ធទាំងអស់សម្រាប់ក្រុមហ៊ុនអាមេរិក ខណៈសហរដ្ឋអាមេរិកឯណោះវិញ នឹងទម្លាក់ពន្ធលើផលិតផលឥណ្ឌូណេស៊ីមកត្រឹម ១៩% ពីអត្រាចាស់ ៣២%។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងដដែលជាលើកដំបូងនៅថ្ងៃទី ១៥ ខែកក្កដា ដោយហៅវាថា «ជាជ័យជម្នះដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនបច្ចេកវិទ្យា កម្មករ កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិត» របស់អាមេរិក។
យ៉ាងណាមិញ មន្ត្រីឥណ្ឌូណេស៊ីបានប្រាប់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក ជេមីសុន ហ្គ្រៀរ (Jamieson Greer) ថា ឥណ្ឌូណេស៊ីមិនអាចយល់ព្រមចំពោះការប្តេជ្ញាចិត្តមួយចំនួនបានទេ ហើយចង់រៀបចំឡើងវិញនូវកិច្ចព្រមព្រៀងទាំងនោះ។ នេះបើតាមប្រភពពីមន្ត្រីសហរដ្ឋអាមេរិក។
មន្ត្រីអាមេរិកជឿថា ការចង់បានរបស់់់ឥណ្ឌូណេស៊ីនឹងនាំឱ្យអាមេរិកមានកិច្ចព្រមព្រៀងអាក្រក់ជាងកិច្ចព្រមព្រៀងថ្មីៗជាមួយប្រទេសអាស៊ីអាគ្នេយ៍ ២ ផ្សេងទៀត រួមមាន ម៉ាឡេស៊ី និងកម្ពុជា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


