ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនាំចេញរបស់វៀតណាម បានធ្លាក់ចុះជាគំហុកឆ្នាំមុន ជិត ៣០%
ការនាំចេញអង្កររបស់ប្រទេសវៀតណាមបានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ទាំងបរិមាណ និងតម្លៃ ចំពេលដែលតម្រូវការពីប្រទេសនាំចូលធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអាទិត្យ។

ស្ថិតិចុងក្រោយបំផុតពីនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ប្រទេសនេះ បាននាំចេញអង្ករ ៨,០៦ លានតោនក្នុងឆ្នាំ ២០២៥ គិតជាទឹកប្រាក់ ៤,១ ប៊ីលានដុល្លារអាមេរិក។
តួលេខនេះ បង្ហាញពីការធ្លាក់ចុះ ១០,៨ % គិតជាបរិមាណ និង ២៧,៦% គិតជាតម្លៃ ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីផលប៉ះពាល់នៃការធ្លាក់ចុះតម្លៃអង្ករទូទាំងពិភពលោកក្នុងរយៈពេល១ឆ្នាំកន្លងទៅ។
អង្ករបាក់ ៥% របស់វៀតណាម ត្រូវបានលក់ចន្លោះពី ៣៦០-៣៦៥ ដុល្លារ/តោន កាលពីពេលថ្មីៗ។ ពាណិជ្ជករអង្ករម្នាក់នៅទីក្រុងហូជីមិញ បាននិយាយថា សកម្មភាពជួញដូរបានថយចុះដោយសារតែតម្រូវការនៅក្រៅប្រទេសចុះខ្សោយ ហើយនិន្នាការបែបនេះ នឹងបន្តនៅឆ្នាំនេះទៀត ដោយសារហ្វីលីពីន និងឥណ្ឌូណេស៊ីអាចកាត់បន្ថយការទិញ ចំពេលដែលការផ្គត់ផ្គង់ពីប្រទេសឥណ្ឌាកើនឡើងកាន់តែខ្លាំង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


