Connect with us

ព័ត៌មានជាតិ

ផ្លូវ​លំតាមជនបទ​ជាច្រើន​ខ្សែ​ក្នុង​ខេត្តកំពត​និង​តាកែវ បានស្តារអភិវឌ្ឍជា​ផ្លូវ​បេតុង និង​កៅស៊ូ

បានផុស

នៅ

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តី​ចុះពិនិត្យគុណភាពផ្លូវជនបទចំនួន ១១ ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវដែលត្រូវបានលើកកម្ពស់ស្ថាបនា​ជា​ផ្លូវកៅស៊ូ និង​បេតុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែទី១ ឈ្មោះផ្លូវ ដំបូកខ្ពស់-NR.31 ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងសរុបប្រវែង ១៦,៥២គ.ម. ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិចាក់ជ្រុំ ឃុំដំពូកខ្ពស់ ទៅដល់ភូមិស្មោង ឃុំដានគោម ស្រុកអង្គជ័យ ខេត្តកំពត។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៩៧,៤៥% គ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី២ ឈ្មោះផ្លូវត្រពាំងរុន-ដំណាក់ត្រយឹង ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៥,២៧៦គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទៅកាន់ភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយ​មាស ខេត្តកំពត។ ផ្លូវនេះអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៣ ក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាគរៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ខ្សែទី៣ ឈ្មោះផ្លូវ គាថាវង្សក្រោម-ម្រោម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៩,៦៣គ.ម. ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ទៅដល់ភូមិដើមដូង ឃុំដើមដូង ស្រុកអង្គជ័យ ខេត្តកំពត។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៩,៨៣% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៤ ឈ្មោះផ្លូវ ដើមដូង – ខ្នាច ជាផ្លូវក្រាលល្បាយក្រួសមានប្រវែងសរុប ២០,៥០គ.ម តភ្ជាប់ពីភូមិដើមដូង ឃុំដើមដូង ស្រុកអង្គរជ័យ ទៅដល់ភូមិខ្នាច ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅលើកំណាត់ផ្លូវនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ធ្វើការថែទាំ និងជួសជុលស្ពានបេឡេត៍ដែលស្ថិតនៅលើដងផ្លូវនេះ ដើម្បីបង្កភាពងាយស្រួលនិងផ្ដល់សុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឱ្យបញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍ណាមួយ ដើម្បីលើកកម្រិតគុណភាពទៅជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានច្រើនរដូវកាល។

ខ្សែទី៥ ឈ្មោះផ្លូវ វត្តប្រាងសុវណ្ណ-វត្តចំប៉ី ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៨,៥៤គ.ម. ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ទៅដល់ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨០% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៦៖ ឈ្មោះផ្លូវ មឿងចារ្យ – អង្គរកា ជាផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១៣,៥៩គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិមឿងចារ្យ ឃុំពពេល ទៅដល់ភូមិអង្គរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការ​សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។

ខ្សែទី៧ ឈ្មោះផ្លូវ NR.No.2-វត្តភ្ងាស ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) និងក្រាលបេតុងសរុបប្រវែង ៩,៣០គ.ម. ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្តែត ទៅដល់ភូមិភ្ងាស ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩២,៥៩% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៨ ឈ្មោះផ្លូវ ភូមិពោន-វត្តក្រពុំឈូក ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) ប្រវែង ៦,៧៨គ.ម. និងក្រាលបេតុង ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជន្ទល់មេឃ ឃុំពេជសារ ទៅដល់ភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែមករា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៦៤,៩៣% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី៩ ឈ្មោះផ្លូវ ដើមដូង-Road No.111 ជាផ្លូវក្រាលកៅស៊ូពីរជាន់់ (DBST) ប្រវែង១៥,៧៥គ.ម. និងក្រាលបេតុង ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិសំរោង ឃុំរមេញ ទៅដល់ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែក ខេត្តតាកែវ។ ផ្លូវនេះ ចាប់ផ្ដើមស្ថាបនាកាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចលទ្ធផលបាន ៩៥,២៧% ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅពេលឆាប់ៗខាងមុខនេះ។

ខ្សែទី១០ ឈ្មោះផ្លូវ ព្រៃសណ្ដែក-ត្នោតជុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៨,៣៧គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ទៅដល់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ ផ្លូវនេះ បានបញ្ចប់ការស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។

ខ្សែទី១១៖ ឈ្មោះផ្លូវ NR.2-ព្រៃផ្អាវ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបប្រវែង ៣គ.ម ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិថ្មី ឃុំរកាក្រៅ ក្រុងដូនកែវ ទៅដល់ភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ផ្លូវនេះ បានបញ្ចប់ការស្ថាបនាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ។

បើតាមប្រភពពីមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ខ្សែផ្លូវខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពី រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុបនិងហិរញ្ញប្បទានពីមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប(EU-AIF)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម