សេដ្ឋកិច្ច
ក្រុមហ៊ុនរបស់អារ៉ាប់ កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅកម្ពុជា
ក្រុមហ៊ុនអារ៉ាប់រួម GREENWICH AFRI GENERAL TRADING FZ-LLC កំពុងស្វែងរកអ្នកប្រមូលទិញ ដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាព និងស្ដង់ដារនៅកម្ពុជា។

សមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GREENWICH AFRI GENERAL TRADING FZ-LLC ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិ និងពង្រីកឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។
ក្រុមហ៊ុនអារ៉ាប់មួយនេះ គ្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាប្រមាណ ១ ម៉ឺនតោន នៅពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការងារជាមួយដៃគូដែលមានប្រវត្តិការងារច្បាស់លាស់ក្នុងឧស្សាហកម្មនេះ និងអាចធានាបានថាគ្រាប់ស្វាយចន្ទីមានគុណភាពស្របតាមស្តង់ដារតឹងរឹង។

អ្នកប្រមូលទិញដែលត្រូវបានជ្រើសរើស ក៏នឹងត្រូវទទួលខុសត្រូវលើការរៀបចំភស្តុភារដឹកជញ្ជូន ដើម្បីដឹកជញ្ជូនគ្រាប់ស្វាយចន្ទីឆៅទៅកាន់ផែកម្ពុជា (FOB) បន្តទៅប្រទេសឥណ្ឌាសម្រាប់ធ្វើការកែច្នៃ។
ក្រុមហ៊ុនអារ៉ាប់រួមមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូដែលផ្តល់អាទិភាពលើគុណភាព ភាពជឿជាក់ និងការដឹកជញ្ជូនទាន់ពេលវេលា ដែលឆ្លុះបញ្ចាំងពីតម្រូវការសកលកាន់តែខ្លាំងឡើងសម្រាប់ផលិតផលស្វាយចន្ទីលំដាប់ខ្ពស់។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនអារ៉ាប់រួមមួយនេះ គ្រោងសាកល្បងទិញគ្រាប់ស្វយចន្ទីឆៅ ក្នុងទំហំប្រមាណ ១ ម៉ឺនតោន យកទៅកែច្នៃនៅប្រទេសឥណ្ណា ហើយនាំទៅលក់នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោក អួន ស៊ីឡុត បន្ថែមថា៖ «យើងកំពុងជជែកគ្នារឿងភស្តុភារ ការដឹកជញ្ជូន ប្រសិនបើលឿនអាចចាប់ផ្ដើមបាននៅឆ្នាំនេះ តែបើយឺតអាចត្រួសត្រាយទៅឆ្នាំក្រោយ»។

លោក អួន ស៊ីឡុត បានបញ្ជាក់ថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាច្រើនតែមានតម្លៃខ្ពស់ជាងគូប្រជែងបន្តិច ប៉ុន្តែអ្នកទិញកំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាពជាជាងតម្លៃ។
កម្ពុជាកំពុងខិតខំទាក់ទាញទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីថ្មី ទៅប្រទេសឥណ្ឌា ដើម្បីបង្កើនពិពិធកម្មក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ខណៈស្វាយចន្ទីកម្ពុជានាំចេញភាគច្រើនទៅប្រទេសវៀតណាម។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


