សេដ្ឋកិច្ច
ខេត្តបាត់ដំបងប្រមូលផលបន្លែជួយដល់ជនភៀសសឹក និងកងទ័ព លើកទី១ បានជាង ១ ពាន់តោន
លោក អ៉ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានគូសបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះបរិមាណផលបន្លែទាំង ៣ ទីតាំងដែលដាំដុះនៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ប្រមូលផលបានសរុបជាង ១ ពាន់តោនហើយយកទៅជួយកងទ័ព ក៏ដូចជាជនភៀសសឹកនៅក្នុងខេត្ត។

អនុប្រធានមន្ទីរកសិកម្ម លោក អ៉ិន សុវណ្ណមុន្នី បានថ្លែងប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងថា បរិមាណផលបន្លែទាំង ៣ កន្លែងប្រមូលសរុបបានជាង ១ ពាន់តោន (១ ៤៦៥ គីឡូក្រាម) ក្នុងនោះផ្តល់ជូនកងទ័ពបានសរុបចំនួន ៧៣៥ គីឡូក្រាម, ៣០ គីឡូក្រាម ផ្តល់ជូនសមាជិកក្រុមប្រឹក្សាឃុំ, ៣០ គីឡូក្រាម ផ្តល់ជូនប្រជាពលរដ្ឋ និង ២០ គីឡូក្រាមទៀត ជូនដល់ព្រះសង្ឍ។
ចំណោមទិន្នផលបន្លែទាំងជាង ១ ពាន់តោន ដែលប្រមូលបានរួមមាន ខាត់ណាដើម ប្រមូលបានចំនួន ៣៨០ គីឡូក្រាម, ស្ពៃក្រញ៉ាញ់ ប្រមូលផលបាន ៣៦៥ គីឡូក្រាម, ស្ពៃតឿ ១១០ គីឡូក្រាម, ស្ពៃចង្កឹះ ២៤០ គីឡូក្រាម, ផ្កាស្ពៃខៀវ ចំនួន ២០ គីឡូក្រាម, ប៉េងបោះធំ ចំនួន ១០ គីឡូក្រាម និងត្រកួន ចំនួន ៣២០ គីឡូក្រាម។

ជាមួយគ្នានេះ លោក អ៉ិន សុវណ្ណមុន្នី បានបន្ថែមដែរថា សម្រាប់ទីតាំងដាំដុះបន្លែសម្រាប់ជួយទៅដល់ភៀសសឹកក៏ដូចជាកងទ័ពនេះ មន្ទីរកសិកម្មខេត្តបាននិងកំពុងបន្តដាំដុះជាបន្តបន្ទាប់បន្ថែមទៀត ហើយអាចនឹងប្រមូលផលក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


