ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងខ្លាំងជិត ១០ ដុល្លារ ដោយសារជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្លាំងជិត ១០ ដុល្លារ ពេលបើកការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ (២ មីនា) នេះ ដោយសារតែជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែល និងអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ ដែលបង្កការវាយបកសងសឹកខ្លាំង និងប៉ះពាល់ដល់លំហូរប្រេងចេញពីតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានហក់ឡើងដល់ ៨២,៣៧ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៥ ប៉ុន្តែថយចុះមកវិញត្រឹម ៧៨,២៤/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ យ៉ាងណាមិញ ធៀបនឹងតម្លៃបិទការជួញដូរកាលពីថ្ងៃសុក្រ តម្លៃប្រេងដដែលបានកើនឡើង ៥,៣៧ ដុល្លារ ឬ ៧,៣៧%។
ដោយឡែកតម្លៃប្រេងឆៅអាមេរិកវិញ West (Texas Intermediate) បានកើនឡើងប្រមាណ ៤,៦៦ ដុល្លារ ឬ ៦,៩៥% ដល់ ៧១,៦៨ ដុល្លារ/បារ៉ែល បន្ទាប់ពីហក់ដល់ ៧៥,៣៣ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមិថុនា ពេលបើកការជួញដូរ។
ការកើនឡើងនេះកើតឡើងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ អ៊ីស្រាអែល និងអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដោយសម្លាប់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ អ៊ីរ៉ង់បានប្ដេជ្ញាសងសឹកលើសត្រូវ ដោយវាយប្រហារយ៉ាងសណ្ធឹកលើអ៊ីស្រាអែល និងលើទីតាំងយោធារបស់អាមេរិកស្ទើរគ្រប់ប្រទេសនៅមជ្ឈិមបូព៌ា។
ជម្លោះនេះកំពុងបង្កការរំខានដល់នាំចេញប្រេងកាត់តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃការផ្គត់ផ្គង់របស់សកលលោក។ កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានប្រកាសបិទច្រកទឹកដ៏សំខាន់មួយនេះ ខណៈក្រុមហ៊ុនប្រេង និងដឹកប្រេងជាច្រើនរួចហើយ បានប្រកាសពីការផ្អាកធ្វើនាវាចរណ៍ ដោយសារតែកង្វល់សុវត្ថិភាព។ រ៉យទ័របានរាយការណ៍ថា នាវាជាង ២០០ គ្រឿង រួមទាំងនាវាដឹកប្រេង និងឧស្ម័នធម្មជាតិពង្រាវ បានផ្អាកការធ្វើនាវាចរណ៍គិតត្រឹមថ្ងៃអាទិត្យ។
ការគំរាមកំហែងផ្នែកផ្គត់ផ្គង់កំពុងកើនឡើងខ្លាំង ដោយអ្នកជំនាញពីធនាគារអាមេរិក Citi បានព្យាករថា តម្លៃប្រេងអន្តរជាតិអាចនឹងហក់ដល់ចន្លោះ ៨០-៩០ ដុល្លារ/បារ៉ែល ក្នុងសប្ដាហ៍នេះ ស្របពេលដែលអ្នកទៀតលើកឡើងពីលទ្ធភាពតម្លៃលើស ១០០ ដុល្លារ/បារ៉ែល ប្រសិនបើការបិទច្រក Hormuz បន្តអូសបន្លាយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


