សេដ្ឋកិច្ច
ផែស្ងួត ភីធីអិលអេស ត្រូវបានដាក់ឱ្យប្រើប្រាស់នៅខណ្ឌកំបូល ចូលរួមលើកស្ទួយវិស័យដឹកជញ្ជូនកម្ពុជា
ក្រុមហ៊ុន ភីធីអិលអេស ខូអបភើរេសិន ឯ.ក បានស្នើសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលអភិវឌ្ឍតំបន់ ភស្តុភារកម្ម ផែស្ងួត និងសួនឧស្សាហកម្ម ស្ថិតនៅភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើជាផែស្ងួត លើផ្ទៃដី ៥២៤៤៧ ម៉ែត្រការ៉េ និងមានដីបម្រុងទុកប្រមាណ ៥០០០០ ម៉ែត្រការ៉េ។

លោក សៅ សុវ័ន្ត អគ្គនាយកក្រុមហ៊ុន ភីធីអិលអេស បានលើកឡើងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់សាកល្បង ផែស្ងួត នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ២០២៦ថា ដោយមើលឃើញពីកំណើនតម្រូវការនាំចេញ-នាំចូលផលិតផលកសិកម្ម វាយណភណ្ឌ និងទំនិញផ្សេងៗទៀត និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភស្តុភារកម្ម និងការដឹកជញ្ជូននៅកម្ពុជា ជាពិសេសតាមរយៈផ្លូវដែក។
លោក សៅ សុវ័ន្ត បានបញ្ជាក់ថា គោលបំណងចម្បងរបស់ក្រុមហ៊ុន គឺការតភ្ជាប់បណ្តាញដឹកជញ្ជូនទំនិញពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង មកកាន់តំបន់ភូមិភាគកណ្តាល និងបន្តទៅកាន់កំពង់ផែតាមដងទន្លេ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីរួមចំណែកបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។


លោក សៅ សុវ័ន្ត បន្ថែមថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមហ៊ុន បានពិនិត្យពិភាក្សាសម្រេចជ្រើសរើស ជាជំហានដំបូង យកទីតាំងភូមិកុលក្រស្នារ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ធ្វើជាផែស្ងួត ដែលមានផ្ទៃដី ៥២៤៤៧ ម៉ែត្រការ៉េ និងមានដីបម្រុងទុកប្រមាណ ៥០០០០ ម៉ែត្រការ៉េ សម្រាប់ការពង្រីកបន្ថែម ជាមួយនឹងការបំពាក់ទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត រួមមាន ទីលានផ្ទុក កុងតឺន័រទូសាច់ ទំហំ ១៣៣៤៥ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ៩៦០០០TEU ក្នុងមួយឆ្នាំ, ទីលានផ្ទុក សំបកកុងតឺន័រ ទំហំ ៨១១២ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកប្រមាណ ២៦០០០TEU ក្នុងមួយឆ្នាំ, ឃ្លាំងបម្រុង បណ្តោះអាសន្នចំនួន២ខ្នង សរុបទំហំ ៤១០៤ម៉ែត្រការ៉េ, ច្រកចេញចូល, អគាររដ្ឋបាលក្រុមហ៊ុន ព្រមទាំងអគារ ការិយាល័យគយ និងរដ្ឋាករ ដែលបម្រើការ ២៤លើ២៤ម៉ោង។
ទីតាំងនេះជាចំណុចយុទ្ធសាស្ត្រដ៏មានសក្តានុពលក្នុង រាជធានីភ្នំពេញ ក្នុងការតភ្ជាប់តំបន់ឧស្សាហកម្មជុំវិញ ទៅកាន់ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដូចជា ផ្លូវលេខ ៤២, ផ្លូវលេខ ៥១, ផ្លូវជាតិលេខ ៥, មហាវិថីឈ្នះ-ឈ្នះ, ផ្លូវជាតិលេខ ៤, ផ្លូវជាតិលេខ ៣ និងជាពិសេសគឺបណ្តាញ ផ្លូវដែក ដែលគ្រោងនឹងបញ្ចប់ការតភ្ជាប់ចូលមកកាន់ទីតាំងផែស្ងួតនៅមុនបំណាច់ឆ្នាំ ២០២៦។


បន្ថែមពីនេះ ក្រុមហ៊ុនមានផែនការបន្តសាងសង់ចំណតផែស្ងួតទី២ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាឆ្នាំ ២០២៧ និងចំណត ផែស្ងួតទី៣ នៅខេត្តបាត់ដំបង នៅក្នុងឆ្នាំ ២០២៨ ខាងមុខផងដែរ ដើម្បីជំរុញការគាំទ្រប្រតិបត្តិការចំណតផែ ស្ងួតតាមបណ្តោយផ្លូវរថភ្លើងភាគខាងជើង។
ក្នុងឱកាសនេះដែរ ក្រុមហ៊ុន PTLS បានសម្តែងនូងការអរគុណចំពោះ កំពង់ផែស្វយ័តភ្នំពេញ ដែលជា ដៃគូសហការយ៉ាងជិតស្និទ្ធកន្លងមក ក្នុងការអភិវឌ្ឍចំណតផែរណបតាមដងទន្លេ រួមមាន ចំណតផែរណប TS១១ និង UM២ ដែលបានជួយផ្តល់យោបល់ជ្រោមជ្រែង គាំទ្រផ្នែកបច្ចេកទេស និងចែករំលែកបទពិសោធន៍ ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដែលជាធនធានដ៏មានតម្លៃ ក្នុងការលើកកម្ពស់សមត្ថភាពនិយោជិតរបស់ក្រុមហ៊ុន សម្រាប់ប្រតិបត្តិការការងារនៅផែស្ងួត PTLS នេះ។
លោក សៅ សុវ័ន្ត បន្ថែមថា ដើម្បីគាំទ្រដល់ផែស្ងួតនេះ ក្រុមហ៊ុនបានសម្រេចបញ្ចុះតម្លៃ សម្រាប់សេវាកម្មប្រើប្រាស់ក្នុងផែស្ងួត PTLS ចំនួន២០%រហូតដល់បំណាច់ឆ្នាំ ២០២៦៕


អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


