សេដ្ឋកិច្ច
រយៈពេល៩ខែឆ្នាំ២០២១ ចំណូលបានពីការនាំចេញកសិផលមានចំនួនជាង ៣,៤៨៩ លានដុល្លារ
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២១កម្ពុជា បានទទួលចំណូលពីការនាំចេញកសិផលចំនួន ៣,៤៨៩, ៧៧៦,៩៩៩.០៥ ដុល្លារអាមេរិកដែលក្នុងនោះ ការនាំចេញ អង្ករមានចំនួន៣៤៩,៩១៤,៦៩៦ ដុល្លារអាមេរិក។ការនាំចេញស្រូវមានចំនួន ៤២៨,៩៥៤,៧១០ ដុល្លារអាមេរិកនិងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២,៧១០,៩០៧,៥៩៣ ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទចេញផ្សាយនៅថ្ងៃទី១ ខែ តុលានេះ។
បរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥.៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ ដែលមានចំនួន ៤៨៨,៧៧៥ តោន។ ការនាំចេញ ស្រូវមានចំនួន ២ ៥២៣ ២៦៣ តោនក្នុងរយៈពេល៩ខែឆ្នាំ ២០២១ទៅកាន់ប្រទេសវៀតណាម(មាន វិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦២៧ ៧៤០.០២ តោន) ដែលមានការកើនឡើងចំនួន១,១៣០,៩៥៧ តោន (៨១.២៣%)បើធៀបនឹងរយៈពេលដូចគ្នានៅ ឆ្នាំ២០២០ ដែលមានចំនួន ១ ៣៩២ ៣០៦ តោន។

ដោយឡែកការនាំចេញអង្ករក្នុងខែកញ្ញាឆ្នាំ២០២១ មានចំនួន ៦៧,២៥១ តោនកើនឡើងចំនួន ២៦,៦៧៩ តោន(៦៥,៧៦%)បើធៀបនឹងខែកញ្ញាឆ្នាំ២០២០ដែល មាន ចំនួន៤០,៥៧២ តោន ។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៨៨ ៨៣១ តោន ស្មើនឹង ៧០,៣៣% ។អង្ករសគ្រប់ប្រភេទ មានចំនួន ១១៤,៤៦៩តោនស្មើនឹង ២៧,៨៧% និង អង្ករចំហុយមានចំនួន ៧ ៣៩៨ តោន ស្មើនឹង ១,៨០% បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាព អឺរ៉ុបចំនួន២២ប្រទេសមានបរិមាណ សរុបចំនួន១០៤,២២២តោន(ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%),ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣,២៧៩ តោន(កើនឡើង ចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ,ទិសដៅអាស៊ានចំនួន ៧ប្រទេសមានបរិមាណសរុបចំនួន ៤១ ៤៧៦តោន (ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន(ថយចុះចំនួន២៦,១១១ តោន ស្មើនឹង -២៩,៧៣%)។
របាយការណ៍បានឲ្យដឹងទៀតថា ការនាំចេញកសិផលសរុបក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ មានកំណើនចំនួន ៨៨.៤៨% ក្នុងនោះកសិផលក្រៅពីអង្ករមានការ កើនឡើងចំនួន១០៧.៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន-១៥,៩៧% ដោយសារកម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ ២០ ហ្វិតសម្រាប់ផ្ទុកអង្ករនិងតម្លៃដឹកជញ្ជូនកើនឡើង(យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ ក្រុមហ៊ុនហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន ១០ មានរហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និង ក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%) ៕
ដោយ ៖ ណារី

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


