សេដ្ឋកិច្ច
មនុស្សជាង ៤៦ម៉ឺននាក់ចេញដើរលេងនៅទូទាំងប្រទេសក្នុងពិធីបុណ្យអុំទូកពីរថ្ងៃ
២ថ្ងៃនៃពិធីបុណ្យអុំទូកទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាងសរុបជាង ៤៦ម៉ឺននាក់។ សម្រាប់ថ្ងៃទី២ មានចំនួនភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការចល័តរបស់ភ្ញៀវទេសចរពីខេត្តមួយទៅខេត្តមួយនឹងនៅតែមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលការកក់សណ្ឋាគារនៅតាមគោលដៅសំខាន់ៗដូចជាខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និងរតនគិរី គឺនៅតែមានកម្រិតខ្ពស់ គឺស្ថិតនៅចន្លោះពី ៨០-៩០%។

សកម្មភាពពេលរាត្រីនៅតាមបណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជននានាមានភាពអ៊ូអរ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពកម្សាន្តដូចជាបៀរហ្កាដិនជាដើម បានបើកដំណើរការឡើងវិញ ដែលគាំទ្រដល់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងបង្កើនចំណូលរបស់វិស័យឯកជន និងប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ លោក ថោង ខុន គូសបញ្ជាក់ថា ការគ្រប់គ្រងគុណភាពសេវាកម្ម ផលិតផលទេសចរណ៍ បរិស្ថាន អនាម័យ គឺពុំមានបញ្ហាកត់សម្គាល់ណាមួយកើតឡើងទេ ស្របពេលដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានខិតខំផ្តល់សេវាជូនភ្ញៀវទេសចរប្រកបដោយស្តង់ដា ទោះបីប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នាពេលកន្លងមក។
ពាក់ព័ន្ធការងារទប់ស្កាត់ជំងឺកូវីដ-១៩ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ រដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរ បានខិតខំពង្រឹងការអនុវត្ត និងចូលរួមអនុវត្តរាល់វិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល វិធានសុវត្ថិភាពទេសចរណ៍ SOP ពិសេសវិធានការ ៣កុំ និង ៣ការពារ។ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានបន្តខិតខំក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ បើទោះបីតំបន់ខ្លះប្រឈមនឹងស្ថានភាពភ្លៀងធ្លាក់។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២ នៃបុណ្យអុំទូករួមមាន៖ រាជធានីភ្នំពេញទទួលបានភ្ញៀវទេចរ ៦៦,៧៥០នាក់ ខេត្តសៀមរាប ៤៧,៧០២នាក់ ខេត្តព្រះសីហនុ ៤៤,២៤២នាក់ ខេត្តកំពត ៣៣,២៥២នាក់ ខេត្តកែប ២៩,១១៧នាក់ ខេត្តពោធិ៍សាត់ ២១,៣១៣នាក់ ខេត្តបាត់ដំបង ១១,១៨៩នាក់ ខេត្តមណ្ឌលគិរី ១០,៦២០នាក់ ខេត្តរតនគិរី ១០,១៧៨នាក់។
លោករដ្ឋមន្ត្រី ថោង ខុន រំពឹងទុកថា ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២ មានការកើនឡើងខ្លាំង ពោលគឺកើនឡើង១៥២.១៥% បើធៀបនឹងថ្ងៃទី១៕
អត្ថបទ៖ ទួន សុផល

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


