សេដ្ឋកិច្ច
អឺរ៉ុបត្រៀមកញ្ចប់ហិរញ្ញប្បទានជាង ១៤០០ លានអឺរ៉ូ ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា
សហភាពអឺរ៉ុបបានត្រៀមកញ្ចប់ហិរញ្ញប្បទានប្រមាណ ១៤៣២,៦៣ លានអឺរ៉ូ ដោយផ្តោតសំខាន់លើការពង្រឹងការស្តារសង្គម-សេដ្ឋកិច្ច ព្រមទាំងបញ្ហាអន្តរវិស័យរួមមានសិទ្ធិមនុស្ស, សមភាពយេនឌ័រ, ភាពអង់អាចរបស់ស្ត្រី និងយុវជន, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

កញ្ចប់ហិរញ្ញប្បទាន ១៤៣២,៦៣ លានអឺរ៉ូត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអឺរ៉ុបនៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងមន្រ្តីជាន់ខ្ពស់និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើន ប្រមាណ ១០ ប្រទេស ។
យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា យុទ្ធសាស្រ្តអឺរ៉ុបរួម ក៏នឹងចូលរួមក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៅកម្ពុជា និងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវដំណោះស្រាយប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយចីរភាព និងសមត្ថភាព និងអនុលោមភាពតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិ ជាពិសេសលើការការពារទិន្នន័យ ។
លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានជម្រាបអង្គប្រជុំផងដែរថា យុទ្ធសាស្រ្តថ្មីនេះមានសង្គតិភាពជាមួយយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយដៃគូអឺរ៉ុបបានកំណត់អាទិភាពជាសាកលលើការលើកកម្ពស់ថាមពលបៃតង, ការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការគោរពសណ្តាប់ធ្នាប់សាកលដែលផ្អែកតាមច្បាប់ ។ យុទ្ធសាស្រ្តថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មក្នុងតំបន់ និងសកល ។
តាមរយៈយុទ្ធសាស្ត្រនេះ ដៃគូអឺរ៉ុបនឹងផ្តោតលើវិស័យអាទិភាព ៦ រួមមាន៖
១. ការពង្រឹងគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ,២. ការជំរុញការចូលរួមតាមបែបប្រជាធិបតេយ្យ,៣. ការអភិវឌ្ឍធនធានមនុស្ស, ៤. ការពង្រឹងភាពប្រកួតប្រជែងកម្ពុជា ក្នុងទីផ្សារតំបន់ និងសកល, ៥. ការលើកកម្ពស់ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព
៦. ការពង្រឹងកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា ។
លោកស្រី Carmen Moreno បានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពពាក់ព័ន្ធរបស់យុទ្ធសាស្ត្រអឺរ៉ុបរួម ក្នុងការអនុវត្តគោលនយោបាយរបស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឬយុទ្ធសាស្ត្រច្រកសកល ។
លោកស្រីបានបន្ថែមទៀតថា យុទ្ធសាស្ត្រអឺរ៉ុបរួមស្តីពីកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ឆ្នាំ២០២១-២០២៧ នឹងគាំទ្រដៃគូអឺរ៉ុប និងកម្ពុជា, រដ្ឋាភិបាល, សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការបង្កើនភាពផ្សារភ្ជាប់ប្រកបដោយចីរភាព ស្របតាមស្តង់ដារបរិស្ថាន និងសង្គម។
លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាសហប្រធាននៃកិច្ចប្រជុំបានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្រ្តអឺរ៉ុបរួម ដែលជាក្របខ័ណ្ឌគោលនយោបាយរួមរបស់សហភាពអឺរ៉ុប និងប្រទេសសមាជិកដែលតម្រឹម ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងរំលេចពីការប្តេជ្ញារបស់ដៃគូអឺរ៉ុបក្នុងការរួមចំណែកដល់ការពង្រឹង និងពង្រីងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ។
លោក ឈៀង យ៉ាណារ៉ាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ៕សំអឿន
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


