សេដ្ឋកិច្ច
ភ្ញៀវទេសចរកើនឡើងវិញជាង ៧ ភាគរយ បើធៀបនឹងសប្តាហ៍មុន
ភ្ញៀវទេសចរ បានចេញកម្សាន្តនាថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី ០៤-០៦ ខែមិថុនា បានងើបឡើងវិញប្រមាណ ៧.៤៥% ពោលគឺមានចំនួនជិត ៣០ម៉ឺននាក់(២៩៤ ៤៤៤នាក់) បើធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍។

លោក ថោង ខុន បានបញ្ជាក់ថា ភ្ញៀវទេសចរចំនួនជិត ៣០ម៉ឺននាក់នេះ មានទេសចរជាតិចំនួនជាតិ ២៧៥ ៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧១០នាក់។
បើតាមលោករដ្ឋមន្រ្តី ថោង ខុន លើកឡើងថា ប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតគ្រប់រូបនៅ ថ្ងៃអាទិត្យ រីឯបងប្អូនកម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុន ឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតយ៉ាងផុសផុល នៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងព្រឹកថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺមួយចំនួនបានជួបជុំហូបចុកជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់។

ដោយឡែកមន្រ្តីរាជការ ក្រៅពីកាតព្វកិច្ចទៅចូលរួមបោះ បោះឆ្នោតនិង បំពេញការងារផ្សេងៗទៀតនៅមូលដ្ឋាន ក៏បានឆ្លៀតឱកាសដើរកំសាន្តរយៈពេលខ្លី ទៅកាន់រមនីយដ្ឋានជិតៗ ផងដែរ។
ចំណែកគោលដៅទេសចរ ដែលទទួលបានភ្ញៀវច្រើនជាងគេនាចុងសប្តាហ៍កន្លងទៅនេះ មានដូចជា ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់, ខេត្តកំពត ៣៧.៧៤៧ នាក់, ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់, ខេត្តសៀមរាប ២៨.១៣៨ នាក់ និងរាជធានីភ្នំពេញ ២៤.៦៥២ នាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


