Connect with us

សេដ្ឋកិច្ច

អគ្គនាយកពន្ធដារ ប្រមូលពន្ធបានជិត ២ពាន់លានដុល្លារ ៥ខែឆ្នាំនេះ

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករបានប្រមាណ ១៧២៦ លានដុល្លារ ស្មើនឹង ៦១,២៥% នៃផែនការច្បាប់​ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ចំណូលនេះ មានការកើនឡើងប្រមាណ ៣៧៧ លានដុល្លារ ដែលស្មើនឹង ២៧,៩៥ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានចេញផ្សាយថា ក្នុងរយៈពេល៥ ខែ ចំណូលពីប្រភេទពន្ធ​សំខាន់ៗបានរក្សាកំណើនក្នុងរង្វង់ ២៥ភាគរយ ទៅ ៤៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២១ ដែលនៅក្នុងនោះ ពន្ធលើប្រាក់ចំណូលមានប្រមាណ ២៥,៩៨ ភាគរយ អាករលើតម្លៃបន្ថែម ២៦,៤២ ភាគរយ ពន្ធលើប្រាក់បៀវត្ស ២៦,៣៨ ភាគរយ អាករពិសេស ៣៣,៤១ ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ ៤៤,៣៨ ភាគរយ។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា  នៅក្នុងខែ ឧសភា ឆ្នាំ ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកពន្ធដារ មានចំនួន ២២៥លានដុល្លារ ស្មើនឹង ៧,៩៨ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២។ បើប្រៀបធៀបចំណូលពន្ធអាករប្រចាំខែ ឧសភា ឆ្នាំ ២០២១ មានចំនួន ៣៦,៣៧លានដុល្លារ ស្មើនឹង ១៩,២៨​ភាគរយ។

បើតាមលោក គង់ វិបុល ការប្រមូលចំណូលពន្ធបានលើសផែនការនេះ ក៏ដោយសារតែអគ្គនាយកដ្ឋានពន្ធដារ ពង្រឹង និងចាត់​វិធានការច្បាប់ចំពោះករណីបទល្មើសគេចវេសពន្ធដែលមានការរៀបចំជាប្រព័ន្ធ និងការកិបកេងបន្លំពន្ធ ដែលមាន​ទឹកប្រាក់ពន្ធចំនួនច្រើន ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌ អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ អង្គភាពស៊ើបអង្កេតហិរញ្ញវត្ថុជាដើម៕ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម