Connect with us

សេដ្ឋកិច្ច

កម្ពុជា រំពឹងថា អតិផរណានឹងធ្លាក់ចុះពី ៥ភាគរយ មកត្រឹម ២,៥ភាគរយ នៅឆ្នាំ២០២៣

បានផុស

នៅ

នៅឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជា រំពឹងថា នឹងមានអតិផរណាក្នុងរង្វង់ ២,៥ភាគរយមានការថមថយចុះ​ជាងឆ្នាំ២០២២ ដោយសារការរំពឹងទុកនៃការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋាភិបាលដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២នេះ អតិផរណា ត្រូវបានប៉ាន់ស្មានថា នឹងអាចកើនឡើង​ដល់ក្នុងរង្វង់ ៥,០ភាគរយដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀតបណ្ដាល​មកពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

សម្រាប់ឆ្នាំ២០២៣ អតិផរណា ត្រូវបានរំពឹងថា នឹងថមថយមកវិញ ក្នុងរង្វង់ ២,៥ភាគរយដោយសារការរំពឹងទុក​នៃការវិល​ត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងនិងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច។ ចំណែកអត្រាប្ដូរប្រាក់រំពឹងថា នឹងស្ថិតក្នុងរង្វង់មធ្យមប្រចាំឆ្នាំប្រមាណ ៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ​និងទំនុក​ចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។

រីឯឱនភាពគណនីចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងរួមតូចមកវិញ ក្នុងទំហំប្រមាណ ២៦,៨ភាគរយនៃផលិត​ផល​សរុប​(ផសស)ក្នុងឆ្នាំ២០២២ ធផបនឹង៤៥,៤ ភាគរយនៃផសសក្នុងឆ្នាំ២០២១ក្រោមការរំពឹងទុកនូវការត្រឡប់ទៅរក​ប្រក្រតីភាពនៃសមតុល្យពាណិជ្ជកម្មក្នុងខណៈដែលចំណូលពីភ្ញៀវទេសចរអន្តរជាតិនឹងប្រាក់បញ្ញើរពីក្រៅប្រទេសក៏ត្រូវបានរំពឹងថានឹងងើបឡើងវិញសន្សឹមៗស្របតាមភាពស្រាកស្រាន្តនៃស្ថានភាពនៃវិបត្តិជំងឺកូវីដ ១៩ជាបណ្ដើរៗ ។

សម្រាប់ឆ្នាំ២០២៣ ឱនភាពករណីគណនីចរន្ដរំពឹងថា នឹងបន្តរួមតូចក្នុងរង្វង់១៤,១ភាគរយនៃផលិតផលសរុប​ដោយសារការ​រំពឹងទុកនូវការបន្តកើនឡើងនៃការនាំចេញនឹងការបន្តនិន្នាការងើប​ឡើងនៃចំណូលពីភ្ញៀវទេសចរ​អន្តរជាតិ។ ជាមួយគ្នានេះរំហូរវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងថា នឹងងើបឡើងក្នុងរង្វង់ ១២,០ភាគរយ នៃផសស និង១១,៦ភាគរយនៃផសសរៀងគ្នា ដោយសារការបន្តការកើន​ឡើងនូវទំនុកចិត្តវិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជាក្នុងបរិការណ៍នៃការផ្លាស់ប្ដូរកាន់តែលឿននូវខ្សែច្រវ៉ាក់ផលិតកម្មនិងផ្គត់ផ្គង់តំបន់និងសកលស្របពេលដែលវិបត្តិជំងឺកូវីដ១៩មានភាពស្រាក់ស្រាន្ត។

សារាចររបស់រាជរដ្ឋាភិបាលខាងលើបានបញ្ជាក់ទៀតថាជាលទ្ធផលទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ២១២៧១និង២២១៥៥លានដុល្លារអាមេរិកដែលធានាការនាំចូលបានប្រមាណ៧,៧ និង៧,៦ខែ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣រៀងគ្នា។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងសម្រេចបានអត្រា​កំណើនក្នុងរង្វង់ ៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្ត​វិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩មានភាពស្រាកស្រាន្តខណៈឆ្នាំ២០២២សេដ្ឋកិច្ចកម្ពុជា​ត្រូវរំពឹងថានឹង​បន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៤ភាគរយ ដោយសារភាពល្អប្រសើរនៃតម្រូវការសកលបើទោះបីជារងប៉ះ​ពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ៕សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម