សេដ្ឋកិច្ច
សមាគមវារីវប្បករ៖ ការចិញ្ចឹមត្រីថយចុះ ៦០ ភាគរយ អាចខ្វះការផ្គត់ផ្គង់ខ្លះនៅចុងឆ្នាំ
អ្នកចិញ្ចឹមត្រី បានកាត់បន្ថយការចិញ្ចឹមប្រមាណ ៦០ភាគរយ ដោយសារកត្តាខ្វះទីផ្សារ ចំណីឡើងថ្លៃ និងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែន។

លោក ឡែមផូរ វរិទ្ធិ អ្នកគាំទ្រអភិវឌ្ឍន៍នៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកសិករ កាត់បន្ថយការចិញ្ចឹមត្រី ដោយសារចំណីឡើងថ្លៃ តែតម្លៃត្រីនៅដដែល។ លោកបន្តថា ភាគច្រើននៃកសិករ បានទៅចងការប្រាក់ ឬខ្ចីលុយធនាគារយកមកចិញ្ចឹមត្រី។ បើចិញ្ចឹមបានហើយខ្វះទីផ្សារ ពួកគេនឹងផ្អាកការចិញ្ចឹម។ លោកថា បើកសិករកាត់បន្ថយការចិញ្ចឹម នៅចុងឆ្នាំនេះ អាចនឹងខ្វះការផ្គត់ផ្គង់ខ្លះមិនខាន។

មន្រ្តីនៃសមាគមវារីវប្បករកម្ពុជា បានបង្ហាញទស្សនដូច្នេះថា« បច្ចុប្បន្នយើងផលិតត្រីបានហើយ តែការគ្រប់គ្រងទីផ្សារមិនបាន ដោយសារត្រីក្នុងស្រុកក៏មាន ត្រីបឹងក៏មាន និងត្រីនាំចូលក៏មាន ដែលកត្តាទាំងនេះហើយ ធ្វើឱ្យការគ្រប់គ្រងទីផ្សារមិនបាន»។
សព្វថ្ងៃនៅលើទីផ្សារត្រីប្រា មានតម្លៃ ៤ពាន់រៀល ទៅ ៤ ២០០រៀល ក្នុងមួយគីឡូ ត្រីអណ្តែង ៤ ៤០០យរៀល និងត្រីពោមានតម្លៃ ៦ពាន់រៀល។ កសិករកម្ពុជា និយមចិញ្ចឹមត្រីប្រា ត្រីអណ្តែង ត្រីពោ ត្រីឆ្ពិន និងត្រីទីឡាបព្យា ជាដើម។

សម្រាប់ការផ្គត់ផ្គង់ត្រីក្នុងស្រុកនាពេលនេះ មានស្ថានភាពល្អប្រសើរ គ្រប់គ្រាន់ទាន់តម្រូវការ ដោយសាររដូវប្រាំង មានភ្លៀងធ្លាក់ច្រើន ត្រីបឹងសម្បូរ(ត្រីធម្មជាតិ) បួករួមជាមួយការចិញ្ចឹមរបស់កសិករផងដែរ។ នេះជាការបញ្ជាក់របស់លោក ឡែមផូរ វរិទ្ធិ។
អ្នកស្រី សន សុខុន ចិញ្ចឹមត្រីប្រានៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន ២ម៉ឺនក្បាល ក្នុងស្រះចំនួនពីរ។ ដោយសារបច្ចុប្បន្នទីផ្សារចង្អៀត អ្នកស្រី សុខុន មានការបារម្ភខ្លះដែរ ព្រោះទើបតែចាប់ផ្តើមចិញ្ចឹមដំបូង នៅដើមឆ្នាំ ២០២២នេះប៉ុណ្ណោះ។ អ្នកទោះយ៉ាងណា អ្នកស្រី សុខុន គឺជាអាជីវករស្រាប់ ដូច្នេះអាចមានឱកាសបញ្ចេញទៅទីផ្សារ ប្រសើរជាងអ្នកចិញ្ចឹមដទៃ។
លោក ឡែមផូរ វរិទ្ធិ បានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារ និងបន្ធូរបន្ថយពន្ធនាំចូលចំណីសត្វ បញ្ចុះតម្លៃអគ្គិសនី ដើម្បីរួមចំណែកកាត់បន្ថយការចំណាយខ្ពស់របស់អ្នកចិញ្ចឹម ឱ្យបានចំណូលខ្លះ សម្រាប់ផ្គត់ផ្គង់ជីវភាព និងមានដើមទុនចិញ្ចឹមបន្តទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២១ ផលវារីវប្បកម្មទទួលបាន ៣៤៨ ៣៥០តោន ផលិតកូនត្រីពូជបានចំនួន ៣២៤លានក្បាល បង្កើតបណ្តុំវារីវប្បករចំនួន ៣២៦កន្លែង មានសមាជិកចំនួន ១១ ០០០នាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


