សេដ្ឋកិច្ច
រដ្ឋាភិបាលចំណាយថវិកាជាង ៧៤០លានដុល្លារឧបត្ថម្ភដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលផ្ទុះកូវីដ-១៩
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកា ជូនដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ប្រមាណជាង ៧៤០លានដុល្លារអាមេរិក។

យោងតាមសេចក្តីជួនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចុះថ្ងៃទី២៤កក្កដាបានឱ្យដឹងថា ចាប់ពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់ពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ប្រមាណជិត៧០ម៉ឺននាក់ បានចំនួន២៥លើក ដោយចំណាយថវិកាអស់ ២ ៩៧៨ ៤០៧ ៥៩៩ ០០០រៀល ស្មើនឹងប្រមាណ ៧៤៤,៦០លានដុល្លារអាមេរិក។
ក្នុងនោះ សម្រាប់ជុំទី៩លើកទី៣ ដែលរាជរដ្ឋាភិបាល បានអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២២ ដល់ថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២២ មានរយៈពេល ៣០ថ្ងៃប្រមាណ ១២២ ០៦៤ ៨២៨ ០០០រៀល ស្មើនឹងប្រមាណជាង ៣០លានដុល្លារអាមេរិក។
ក្រសួងសង្គមកិច្ច បានណែនាំដល់បងប្អូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ទៅទទួលសាច់ប្រាក់ ៣០ថ្ងៃបន្តទៀត ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតាមូលដ្ឋានដែលធ្លាប់បើកសាច់ប្រាក់ជុំទី១០ លើកទី១ ចាប់ពីថ្ងៃទី២៥ខែកក្កដានេះ រហូតដល់ថ្ងៃទី ២៤ខែសីហាឆ្នាំ២០២២។
ក្រសួងសង្គមកិច្ចបានបន្តទៀតថា ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផល ត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ក្នុងករណីប្រជាពលរដ្ឋ ឬសាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬដកសាច់ប្រាក់មិនបាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬ មន្ទីរផែនការ រាជធានី ខេត្តនីមួយៗ៕សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


