Connect with us

សេដ្ឋកិច្ច

ដំណាំឧស្សាហកម្មក្នុងខេត្តបាត់ដំបង​​ សម្រេច​បាន​លើ​សផែនការ​ឆ្នាំ ២០២១

បានផុស

នៅ

ខេត្តបាត់ដំបងគេចាត់ទុកថាជាខេត្តដ៏សម្បូរបែបទៅដោយទិន្នផល ដែលភាគច្រើនប្រជាកសិករតែងប្រកាន់ខ្ជាប់នៅមុខ​របរកសិកម្មទាំងសាកវប្បកម្ម និងឧស្សាហកម្មរហូតដល់បច្ចុប្បន្ន ដែលបានជំរុញឲ្យសេដ្ឋកិច្ចគ្រួសារប្រសើរឡើង តាម​រយះ​ការដាំដុះបន្តវេន​និងបង្កើតថ្មីតាមជំនាញ ឆ្លើយតបតាមតម្រូវការលើទីផ្សារនាពេលបច្ចុប្បន្ន។

បើយោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរជំនាញបានបង្ហាញឲ្យដឹងថា ខេត្តបាត់ដំបងក្នុងឆ្នាំ២០២២ នេះ ផែនការសម្រាប់ដំណាំសាកវប្បកម្មនិងឧស្សហកម្ម លើ​ផ្ទៃដីសរុបចំនួន ២៣៧.៥២០ ហិកតា អនុវត្ត​បានចំនួន ១៨៤.៤១៥ ហិកតា ស្មើ ៧៨.១៤ភាគរយនៃផែនការ។ ខណះកាលពីឆ្នាំ ២០២១ មានផ្ទៃដីផែនការចំនួន ២៤៥.២៥០ ហិកតា ហើយអនុវត្តន៍បាន ១៧៨.៨៦៤ហិកតា ស្មើ ៧២.៩៣ភាគរយនៃផែនការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមផែនការឆ្នាំ ២០២២នេះ ផ្ទៃដីសម្រាប់ដំណាំទាំងសាកវប្បកម្ម និងឧស្សាហកម្មសរុបចំនួន ២៣៧.៥២០ហិកតា ក្នុងនោះដំណាំសាកវប្បកម្មចំនួន ២.៦១០ហិកតា និងដំណាំឧស្សាហកម្មចំនួន ២៣៤.៩១០ ហិកតា។

មន្ត្រីមន្ទីរកសិកម្មខេត្តបានបញ្ជាក់ដែរថា ដំណាំឧស្សាហកម្មក្នុងឆ្នាំនេះដែលបានអនុវត្តន៍ គិតត្រឹមកាលពីថ្ងៃទី ០៣ខែសីហា ឆ្នាំ២០២២ បានដាំដុះលើទំហំដី ២៣៤.៩១០ហិកតា នៃផែនការ ដែលបានគ្រោងទុកនោះមាន ០៦ប្រភេទ ក្នុងនោះរួមមាន: ១- ដំឡូងមី ដែលមានសន្ទុះខ្ពស់ក្នុងចំណោមដំណាំទាំង ៦ប្រភេទ អនុវត្តន៍បានលើទំហំដី ១២៥.១៣៣ ហិកតានៃផែនការ ចំនួន ១៣៩.៦០០ហិកតា ស្មើនិង ៨៩.៦៤ ភាគរយ។ ២-សណ្តែកបាយ អនុវត្តន៍បានលើទំហំដី ១.១៨៨ហិកតា នៃផែនការ ២.៤៩០ហិកតា ស្មើនិង ៤៧.៧១ភាគរយ ។ ៣-សណ្តែកសៀង អនុវត្តន៍បាន ២៩ហិកតា ស្មើ ០.៩១ ភាគរយ នៃផែនការ ៣.១៨០ហិកតា។ ៤-សណ្តែកដី អនុវត្តន៍បានលើផ្ទៃដី ៥០ហិកតា ស្មើ​២.៧០ភាគរយ នៃផែនការ ១.៨៥០ហិកតា។ ៥-អំពៅ អនុវត្តន៍បានលើផ្ទៃដី ៨៧ហិកតា ស្មើនិង២៤.១៧ភាគរយ នៃផែនការ ៣៦០ ហិកតា និងទី ៦-ដំណាំល្ងអនុវត្តន៍បាន លើផ្ទៃដី ៨៩២ហិកតា ស្មើនិង៣១.៥២ភាគរយ នៃផែនការ ២.៨៣០ហិកតា។

មន្ត្រីដដែលបន្តថា ឆ្នាំនេះរំពឹងថាដំណាំឧស្សាហកម្មខាងលើនឹងមានសន្ទុះបន្ថែមទៀតក្នុងរយះពេលប៉ុន្មានខែចុងក្រោយខាងមុខនេះ ខណះអាកាសធាតុបានផ្តល់អំណោយផលឡើងវិញ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម