សេដ្ឋកិច្ច
លោកបណ្ឌិត តាន់ មុនីវណ្ណ៖ ពាណិជ្ជករ ត្រូវតាមឱ្យទាន់ភាពបត់បែននៃសេដ្ឋកិច្ចពាណិជ្ជកម្មសកល
ពាណិជ្ជករទាំងអស់ត្រូវតែចេះបត់បែន និងតាមឱ្យទាន់ពីស្ថានភាពសេដ្ឋកិច្ចសកល ដែលកំពុងតែមានការផ្លាស់ប្តូរ ដើម្បីអភិវឌ្ឍ និងឆ្លើយតបតាមបញ្ហាប្រឈមជាក់ស្តែង។ នេះជាការលើកឡើងរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា វិបត្តិកូវីដ-១៩ ជារបត់បញ្ហាពិភពលោកទី១ ដែលបង្កឱ្យក្រុមហ៊ុនអាជីវកម្មជាតិ និងអន្តរជាតិជាច្រើនផ្អាកដំណើរការ និងបិទទ្វារទាំងស្រុង នៅទូទាំងសកលលោក។ បន្ទាប់ពីកូវីដ បញ្ហាអ៊ុយក្រែនជាមួយរុស្ស៊ី ក៏បានជះឥទ្ធិពល ជាខ្លាំងមិនថាតែតំបន់អឺរ៉ុប និងតំបន់ផ្សេងៗ ដូចជា អាស៊ីជាដើម គឺសុទ្ធតែទទួលរងឥទ្ធិពលទាំងអស់ ដោយធ្វើឱ្យអតិផរណាកើនឡើង ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានអាក់ខាន និងការដាក់ទណ្ឌកម្មផ្សេងៗលើរុស្ស៊ី អាចធ្វើឱ្យវិស័យកសិកម្មថយចុះ នឹងអាចឈានដល់កង្វះស្បៀងអាហារពិភពលោកក្នុងពេលខាងមុខ ជាដើម។ មិនទាន់អស់នៅឡើយ បញ្ហារវាងចិន និងតៃវ៉ាន់ ក៏អាចជះឥទ្ធិពលអាក្រក់នៅទូទាំងពិភពលោកផងដែរ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត តាន់ មុនីវណ្ណ។

អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុប បានគូសបញ្ជាក់ថា បញ្ហាទាំងអស់នេះ បានធ្វើឱ្យសេដ្ឋកិច្ចពាណិជ្ជកម្មសកលមានការប្រែប្រួល ដែលតម្រូវឱ្យពាណិជ្ជករទាំងអស់ ត្រូវចេះបត់បែនតាមកាលៈទេសៈ ដើម្បីរក្សាបានលំនឹងសេដ្ឋកិច្ចអាជីវកម្មរបស់ខ្លួនកុំឱ្យធ្លាក់ចុះ។
លោកបណ្ឌិត បានលើកឡើងថា ក្នុងបរិបទទាំងនេះ ការឈ្វេងយល់អំពីសេដ្ឋកិច្ចជាតិ ពិតជាសំខាន់។ លោកសង្កត់ធ្ងន់ថា ប្រទេសជាតិនីមួយៗ មិនអាចបន្តពឹងផ្អែកទៅលើចំណែកនៃការផ្គត់ផ្គង់របស់ប្រទេសដទៃទាំងស្រុងទៀតនោះទេ ពោលគឺពាណិជ្ជករទាំងអស់ ត្រូវតែរួមគ្នាជាប្រព័ន្ធ ចាប់ផ្តើមបង្កើនការផលិតផ្គត់ផ្គង់ដោយខ្លួនឯងនៅក្នុងប្រទេស ដើម្បីឆ្លើយតបនូវកង្វះខាតនៃផ្នែកនីមួយៗ។
លោកបណ្ឌិត តាន់ មុនីវណ្ណ ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិកាម្ចាស់អាជីវកម្ម កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២២៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


