សេដ្ឋកិច្ច
ក្រុមហ៊ុន Urban Village ចុះ MOU ជាមួយសមាគមធុរកិច្ចម៉ាឡេស៊ី ដើម្បីជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅភ្នំពេញ Factory ក្រុមហ៊ុន Urban Village បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមធុរកិច្ចម៉ាឡេស៊ី MRCA។ គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

នៅក្នុងពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមានរបស់លោក ចើយ វិចិត្រ ឯកអគ្គរាជទូកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី លោក Ben Li ប្រធានក្រុមហ៊ុន Urban Village និងលោក Dato Vincent Choo អនុប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី រួមទាំងមានការចូលរួមពីសំណាក់ប្រតិភូធុរជនមកពីប្រទេសម៉ាឡេស៊ីជាច្រើនរូបទៀត។ ការចុះហត្ថលេខាលើអនុសារណៈរវាងភាគីឯកជនទាំងពីរនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ ក្រោយស្ថានភាពរាតត្បាតនៃមេរោគកូវីដ១៩ បានធូរស្រាល និងថមថមចុះជាលំដាប់នៅកម្ពុជា។

លោក ចើយ វិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី បានបញ្ជាក់ថា បេសកកម្មរបស់សមាគមធុរកិច្ចម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជានេះ ជាលើកទី២ ដែលមានសមាជិកប្រតិភូចំនួន ៦០រូប តំណាងក្រុមហ៊ុនចំនួន ៤៣ សុទ្ធសឹងតែជាធុរជនធំៗក្នុងប្រទេសម៉ាឡេស៊ី។ លោកឯកអគ្គរាជទូត លើកឡើងថា ទស្សនកិច្ចនេះ គឺផ្ដោតលើវិស័យអចលនទ្រព្យ ម្ហូបអាហារ សុខាភិបាល អប់រំ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ។
លោក ចើយ វិចិត្រ បន្ថែមថា គោលបំណងសំខាន់នៃការនាំក្រុមធុរកិច្ចម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជានេះ គឺដើម្បីជំរុញវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេរភាគី ក៏ដូចជាការផ្ដល់កាលានុវត្តភាពផ្សេងៗសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៅក្នុងវិស័យឯកជន ជាពិសេស លើកទឹកចិត្តដល់វិនិយោគិនបរទេសមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ១៩។

បើតាមតំណាងសមាគមធុរកិច្ចម៉ាឡេស៊ី ការសម្រេចចិត្តធ្វើដំណើរមកកម្ពុជានេះ គឺដោយមើលឃើញថា កម្ពុជា ជាទិស ដៅវិនិយោគដ៏មានសក្តានុពលមួយនៅក្នុងតំបន់ ហើយរាជរដ្ឋាភិបាលកម្ពុជាមានការគ្រប់គ្រងមេរោគកូវីដ១៩ បានយ៉ាងល្អប្រសើរដែលនេះជាឱកាសមួយដើម្បីឲ្យក្រុមធុរកិច្ចរបស់ម៉ាឡេស៊ីធ្វើការសិក្សា និងស្វែងរកឱកាសសម្រាប់ការវិនិយោគ លើវិស័យអាទិភាពមួយចំនួននៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


