សេដ្ឋកិច្ច
អ៊ុយក្រែន ព្រមានពីការធ្លាក់ចុះទិន្នផលគ្រាប់ធញ្ញជាតិ កាន់តែច្រើននៅឆ្នាំក្រោយ
អ្នកផលិតគ្រាប់ធញ្ញជាតិនៅអ៊ុយក្រែន កំពុងព្រមានពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃទិន្នផលនៅឆ្នាំក្រោយ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។

លោក Dmitry Skornyakov គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតធំមួយបាននិយាយថា ក្រុមហ៊ុនមិនអាចប្រមូលផលបានប្រហែល ៧០ ភាគរយ នៃផ្ទៃដីកសិកម្ម ១២៧ ០០០ ហិកតាបានទេ។ ខណៈកម្លាំងរុស្ស៊ីបានដណ្ដើមយកតំបន់មួយចំនួន និងបានដាំគ្រាប់មីនរបស់ពួកគេ។ ចំណែកគ្រាប់ធញ្ញជាតិ និងគ្រឿងម៉ាស៊ីនត្រូវបានគេលួច ការខាតបង់សរុបប្រហែល ១០០ លានដុល្លារ។
លោកបាននិយាយបន្ថែមទៀតថា “យើងមិនមានលុយសម្រាប់គ្រាប់ពូជដំណាំនៅឆ្នាំក្រោយទេ។ ខ្ញុំក៏មិនអាចទិញគ្រាប់ពូជ សារធាតុគីមី និងជីដែរ។ ទិន្នផលរបស់យើងនឹងធ្លាក់ចុះយ៉ាងខ្លាំង”។

គួរបញ្ចាក់ថា ការនាំចេញកសិផលពីអ៊ុយក្រែនបានបន្តឡើងវិញនៅដើមខែសីហា បន្ទាប់ពីកិច្ចព្រមព្រៀងអនុញ្ញាតឲ្យនាវាចាកចេញពីកំពង់ផែនៅក្នុងសមុទ្រខ្មៅ។ ដោយឡែក អង្គការសហប្រជាជាតិឯណោះក៏បាននិយាយថា គិតត្រឹមថ្ងៃទី ២៧ ខែសីហា គ្រាប់ធញ្ញជាតិ និងអាហារជាង ១ លានតោនត្រូវបាននាំចេញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


