សេដ្ឋកិច្ច
៩ ខែឆ្នាំនេះ កម្ពុជា នាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសជាង ១៧ ពាន់លានដុល្លារ កើនជាង ២៤ ភាគរយ
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ កម្ពុជា បាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស មានទំហំទឹកប្រាក់ជាង ១៧ ពាន់លានដុល្លារអាមេរិក កើនជាង ២៤ ភាគរយ បើធៀបទៅនឹង ៩ ខែដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី ១០ តុលា នាសណ្ឋាគារភ្នំពេញ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ ២០០១ មានត្រឹមតែ ១១៨៨ លានដុល្លារអាមេរិក ចំនួននេះមានការកើនឡើងដល់ ១៩០៧៤ លានដុល្លារអាមេរិក នៅឆ្នាំ ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌមានទឹកប្រាក់ចំនួន ៦៧៧៣ លានដុល្លារអាមេរិក និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបមានទឹកប្រាក់ចំនួន ១១៨៨ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានបន្តថា ដោយឡែកក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់ ១៧៥៧៨ លានដុល្លារអាមេរិកកើនឡើង ២៤.២៣ ភាគរយ បើធៀបទៅនឹងរយៈពេល ៩ ខែដូចគ្នា ឆ្នាំ ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌកើនឡើង ២៣.១៦ ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូប មានការកើនឡើង ៣៦.៣១ ភាគរយ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


