សេដ្ឋកិច្ច
ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុត្រៀមផ្ដល់ការស្នើរៀបចំឥណទានឡើងវិញសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់
ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្នើរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនបន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលបានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យពន្យារពេលសង និងបន្ធូរបន្ថយការប្រាក់ដល់ពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយទឹកជំនន់។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២នេះថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានត្រៀមខ្លួននៅពេលដែលទទួលព័ត៌មានអំពីគ្រោះទឹកជំនន់ ដោយបានធ្វើការវាយតម្លៃ និងពិភាក្សាជាមួយសមាជិករួចហើយ។
លោកបន្តថា «ជាគោលការណ៍គឺយើងចង់ជួយអតិថិជនរបស់យើងដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដូចឆ្នាំកន្លងទៅដែលយើងផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ។ យើងបានប្រជុំបន្ទាន់ជាមួយធនាគារជាតិ ហើយធនាគារជាតិនឹងចេញសេចក្ដីជូនដំណឹងមួយពាក់ព័ន្ធទៅនឹងការរៀបចំឥណទានឡើងវិញក្នុងពេលឆាប់ៗនេះ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី ១៧ ខែតុលានេះថា ប្រជាជនប្រមាណ ២ ម៉ឺនគ្រួសារ ដែលត្រូវបានទទួលការអន្តរាគមន៍ ស្បៀង ពូជ ការវាយតម្លៃទាក់ទងនឹងជំនួយសង្គម ដែលរាជរដ្ឋាភិបាលត្រូវផ្តល់ឱ្យពួកគាត់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


