ព័ត៌មានជាតិ
ទីភ្នាក់ងារបារាំង AFD ប្ដេជ្ញាបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) ប្តេជ្ញាបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងបន្តកិច្ចសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ។

ការប្ដេជ្ញាចិត្តនេះ គឺបានលើកឡើងដោយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ក៏មានវត្តមានរបស់លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាផងដែរ ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្របដណ្តប់លើប្រធានបទជាច្រើនស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការរបស់ AFD នៅកម្ពុជា នាពេលកន្លងមក និងជាពិសេសការប្តេជ្ញាចិត្តរបស់ AFD ក្នុងការបន្តអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបន្តផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សំដៅពង្រឹងពង្រីកលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ។

លោកស្រី Sandrine Boucher បានប្រាប់លោកស្រីបណ្ឌិត ជា សេរី អំពីសកម្មភាពការងាររបស់ AFD នៅកម្ពុជា រួមមាន ការផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់ជំនួយបច្ចេកទេសដល់ស្ថាប័នហិរញ្ញវត្ថុនានារួមទាំងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សំដៅគាំទ្រដល់ការពង្រឹងសមត្ថភាពស្ថាប័ន និងរួមចំណែកលើកកម្ពស់គោលកាណ៍ការពារអតិថិជន។
លោកស្រី បញ្ជាក់ថា AFD ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមទៀត និងរីករាយបន្តកិច្ចសន្ទនាដោយបើកចំហជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការផ្តល់កម្ចី ប្រកប ដោយការទទួលខុសត្រូវ ដែលធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកស្រីនាយិកា AFD ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ AFD លើផ្នែកផ្សេងៗទៀត ដូចជា ហិរញ្ញប្បទានបៃតង ថាមពល ទឹកស្អាត និងអគ្គីសនី ជាដើម។

លោកស្រីបណ្ឌិត ជា សិរី បានកោតសសើរដល់ AFD ដែលបានចូលរួមគាំទ្រការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាពេលកន្លងមក និងបានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ AFD ក្នុងការបន្តសហប្រតិបត្តិការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបន្ថែមទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនៃជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកស្រីទេសាភិបាលធនាគារជាតិ បានស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់ការបណ្តុះបណ្តាល ជាពិសេសសម្រាប់មជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគាររបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រីកវិសាលភាព និងគុណភាពសិក្សា រួមទាំងការធ្វើឱ្យប្រសើរឡើងកម្មវិធីសិក្សា និងមុខវិជ្ជាសិក្សា។ លោកស្រី ក៏បានស្នើ AFD ជួយពង្រឹងសមត្ថភាពមន្រ្តីបុគ្គលិកលើផ្នែកគ្រប់គ្រងសារមន្ទី និងជំនាញទាក់ទងធនាគារកណ្តាល តាមរយៈការផ្តល់អាហារូបករណ៍ ឬការចែករំលែកជំនាញពីជំនាញការប្រទេសបារាំង ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


